កូរ៉េខាងត្បូង៖ តាមការពិតទៅ ការស្លៀកសំពត់ខ្លីៗ អាចធ្វើឲ្យសមាជិកទាំង ៥នាក់នៃក្រុមចម្រៀងស្រី Red Velvet មើលទៅតឿ វាមិនមែនជារឿងថ្មីនោះទេ ពោលគឺរឿងនេះ គ្រប់គ្នាបានដឹងជាយូរមកហើយ ព្រោះដោយសារតែសមាជិកទាំងអស់ សុទ្ធតែមានកម្ពស់មិនសូវខ្ពស់ប៉ុន្មាន ទោះបីជាពួកគេព្យាយាមពាក់ស្បែកជើងកែងខ្ពស់ៗ ក៏មិនអាចបិទបាំងកម្ពស់ពិតរបស់ពួកគេបានដែរ។
ទន្ទឹមនឹងនេះ ក្នុងពេលថ្មីៗនេះ អ្នកលេងនិយមលេងអ៊ីនធើណេតក្រៅប្រទេសមួយចំនួន ស្រាប់តែបានលើកយករូបភាពខ្លះៗរបស់ក្រុមនេះ យកមកជជែក និងកំពុងមានការសើចចំអកជាថ្មីម្ដងទៀត។ ដោយមើលតាមក្នុងរូបភាពជាក់ស្ដែងទាំងនោះ ពួកគេបានស្លៀកសំពត់ខ្លីៗត្រឹមភ្លៅ បង្ហាញថាអ្នកទាំង ៥នាក់ ពិតជាមានជើងខ្លីៗ មិនសមាមាត្រនិងដងខ្លួននោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ នាពេលកន្លងមក Red Velvet ក៏មិនបោះបង់ចោលការស្លៀកខ្លីៗនោះដែរ តែពួកគេក៏ចេះកែច្នៃថែមថយ និងតុបតែងលើការតែងខ្លួនរបស់ពួកគេ ដោយមានពាក់ជាស្បែកជើងកវែងបិទបាំងដល់ជង្គង់ ឬស្លៀកខោជើងវែងជាដើម ទើបធ្វើឲ្យជើងរបស់ពួកគេសមាមាត្រជាមួយរូបរាង និងមើលទៅស្អាតផងដែរ៕
ប្រភព៖ Kenh14
ទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]