ស្រីៗយើងភាគច្រើនយល់ថា ការញ៉ាំអាហារជូរអំឡុងពេលមករដូវ ដូចជាម្ជូរជាដើមអាចធ្វើឲ្យយើងចុកពោះខ្លាំង ឬមករដូវច្រើនជាងធម្មតា ខណៈពេលដែលអ្នកខ្លះទៀតជឿថា អាហារជូរអាចបង្អាក់ការមករដូវរបស់យើងភ្លាមៗ។
គណនាថ្ងៃមេជីវិតញីទុំធ្លាក់នៅទីនេះ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតើជំនឿទាំងនេះជាការពិតដែរឬទេ?
ជាក់ស្ដែង មិនមានភស្តុតាងបែបវិទ្យាសាស្ត្រណាមួយ ដែលអាចបញ្ជាក់ថាអាហារជូរមានគ្រោះថ្នាក់ដល់សុខភាពស្ត្រី នៅអំឡុងពេលមករដូវឡើយ ហើយក៏មិនមានអាហារជាក់លាក់ណាដែលគួរជៀសវាងផងដែរ នេះបើយោងតាមប្រសាសន៍របស់វេជ្ជបណ្ឌិតDaljit Kaur ប្រធានផ្នែករបបអាហារនៅវិទ្យាស្ថានបេះដូងFortis Escorts។
ពិតណាស់ នៅអំឡុងពេលមករដូវ ស្រីៗយើងចាំបាច់ញ៉ាំអាហារសុខភាព មិនថាជូរ ឬអត់នោះទេ ពីព្រោះថាការបាត់បង់ឈាមអំឡុងពេលមករដូវ អាចធ្វើឲ្យរាងកាយរបស់យើងចុះខ្សោយ។ ហេតុនេះហើយ យើងចាំបាច់ត្រូវញ៉ាំអាហារល្អៗចំពោះរាងកាយឲ្យបានច្រើន។ ជាទូទៅ វដ្ដរដូវរបស់យើងគ្រប់គ្រងដោយអ័រម៉ូន ដូច្នេះហើយ ការញ៉ាំអាហារជូរមិនជះឥទ្ធិពលដល់ការមករដូវឡើយ។
អាហារដែលគួរញ៉ាំអំឡុងពេលមករដូវ
អាហារទាំង៣ប្រភេទ ដែលល្អបំផុតសម្រាប់ស្រីៗយើង អំឡុងពេលមករដូវ មានដូចជា៖
១. អាហារមានជាតិប្រូតេអ៊ីន
ការញ៉ាំអាហារដែលសម្បូរទៅដោយជាតិប្រូតេអ៊ីនមានសារសំខាន់ណាស់ នៅអំឡុងពេលមករដូវ ហើយពពួកអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់ រួមមានទឹកដោះគោជូរ សាច់មាន់ ស៊ុត និងត្រី។
២. អាហារសម្បូរទៅសារធាតុចិញ្ចឹម
ជាមួយគ្នានេះដែរ ដើម្បីថែទាំសុខភាពឲ្យបានល្អអំឡុងពេលមករដូវ គ្នាយើងគប្បីញ៉ាំរបបអាហារដែលមានតុល្យភាព និងជីវជាតិ។ ចូរញ៉ាំអាហារឲ្យបាន៣ទៅ៤ដងក្នុងមួយថ្ងៃ ដើម្បីធានាថា យើងទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់។
៣. អាហារសម្បូរដោយជាតិដែក
អំឡុងពេលមករដូវ ស្រីៗយើងបាត់បង់ឈាមអស់យ៉ាងច្រើន ដូចនេះ យើងចាំបាច់ញ៉ាំរបបអាហារដែលសម្បូរទៅដោយជាតិដែកឲ្យបានច្រើន។ អាហារទាំងនេះមានដូចជាស្ពៃពួយឡេង គ្រាប់ល្ពៅ ផ្លែឈើក្រៀម គ្រាប់ធញ្ញជាតិ និងសាច់ក្រហម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]