បរទេស៖ កាលពីថ្ងៃទី ៣១ ខែសីហា  អ្នករចនាម៉ូតដ៏មានឥទ្ធិពលនៅប្រទេសអង់គ្លេស Victoria Beckham បានថតរូបការផ្សាយពាណិជ្ជកម្ មដើម្បីបើកដំណើរការផលិតផលសម្រស់ចុងក្រោយរបស់ម៉ាកដែលនាងបានបង្កើតដោយខ្លួនផ្ទាល់។

ជាមួយគ្នានេះ Victoria បានអញ្ជើញជាងកាត់សក់ដ៏ល្បីឈ្មោះ Ken Paves ដើម្បីជួយធ្វើស្ទីលម៉ូដសក់របស់នាង។ ទន្ទឹមនឹងនេះ អ្នករចនាម៉ូតស្រីរូបនេះ ក៏ធ្វើការតុបតែងខ្លួនរបស់ពួកនាងជំនួសឱ្យការជួលសិល្បករតុបតែងមុខឲ្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ នៅពេលដែល Paves ធ្វើសក់របស់នាង Victoria បានថតរូប Selfie ជាមួយនឹងការតុបតែងមុខរបស់នាង។ បន្ទាប់ពីការផ្លាស់ប្តូរទៅសំលៀកបំពាក់ផ្សេង Victoria ត្រូវការការតុបតែងមុខបន្ថែម ដូច្នេះ David Beckham បានចូលជួយប្រពន្ធរបស់លោកក្នុងការតុបតែងមុខ អតីតកីឡាកររូបនេះបង្ហាញថាលោក អាចតុបតែងមុខដូចអ្នកជំនាញទៀតផង។

មិនតែប៉ុណ្ណោះDavid Beckham តែងតែគាំទ្រប្រពន្ធរបស់លោកក្នុងការថតរូប នៅក្នុងយុទ្ធនាការនិទាឃរដូវថ្មីមួយសម្រាប់ផលិតផលថែរក្សាសម្ផស្ស Victoria បានអញ្ជើញស្វាមីរបស់នាងឱ្យថតនិងដឹកនាំផងដែរ៕

ប្រភព៖ ZingNews

សូមទស្សនារូបភាពខាងក្រោម៖

Victoria Beckham
David Beckham​ និង គ្រួសារ
David Beckham និង ភរិយា
Victoria Beckham
David Beckham និង ភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]