ពេល​និយាយ​ដល់​របបអាហារ​សម្រាប់​ស្រ្តី​មាន​ផ្ទៃពោះ វា​ដូច​ជាតឹង​រឹង​បន្តិច​សម្រាប់​ម៉ាក់ៗ ដូច​ជាមិន​ត្រូវ​មានជាតិ​កាហ្វេអ៊ីន ប្រយ័ត្ន​គ្រឿង​សមុទ្រ និង​អាហារ​កែច្នៃ ជាដើម​។ ម៉ាក់​ត្រូវ​ប្រយ័ត្ន​ចំពោះ​អាហារ​​ដែល​ត្រូវ​ញ៉ាំ ព្រោះ​ថា​វា​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់ និងការ​វិវដ្ដ​របស់​កូន​នៅ​ក្នុង​ផ្ទៃ​។​ ប៉ុន្តែ​ផ្លែ​ឈើទាំងនេះ ​អាច​ផ្ដល់​ឱ្យ​ម៉ាក់ៗ​នូវ​វីតាមីន​ និង​សារ​ធាតុ​រ៉ែ​​​ល្អ​ៗ ផ្ដល់​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន​កូន​ផង​ដែរ​។

គណនាថ្ងៃសម្រាលកូន នៅទីនេះ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អត្ថ​ប្រយោជន៍​របស់​ផ្លែឈើ

ផ្លែ​ឈើ​ពិត​ជា​ផ្ដល់​នូវ​វីតាមីន ​និង​សារ​ធាតុ​រ៉ែ​ដែល​អាច​ជួយ​ដល់​កូន​ក្នុង​ផ្ទៃ​។ ម៉ាក់ៗក៏​​ត្រូវ​ការ​អាហារ​ដែល​សម្បូរ​​ជាតិ​សរសៃ​ ប៉ូតាស្យូម ​វីតាមីន A និង C អាស៊ីត​ហ្វូលិក ​និង​សារ​ធាតុ​ចិញ្ចឹម​ផ្សេងៗ​ដើម្បី​រក្សា​រាង​កាយ​ឱ្យ​រឹង​មាំ​រហូត​ដល់​ពេល​សម្រាល។

ទាំង​នេះ​គឺ​ជា​ផ្លែ​ឈើ​ដែល​ល្អ​សម្រាប់​សុខភាព​​ម៉ាក់ៗ និង​គួរ​​ញ៉ាំ​ពេល​កំពុង​ពពោះ៖

១.ផ្លែ​ប៉ោម

ផ្លែ​ប៉ោម​មាន​ជាតិ​សរសៃ​ខ្ពស់​ដែល​អាច​ជួយ​ដល់​ការ​គ្រប់​គ្រង​ក្នុង​ការ​រំលាយ​អាហារ​​ និង​ការពារ​ពី​ជំងឺ​ឫស​ដូង​បាត​ដែល​ជា​បញ្ហា​ទូទៅម៉ាក់ៗ​ភាគ​ច្រើន​​ជួប​ប្រទះ។

២.ក្រូច

ផ្លែ​ក្រូច​ដូច​ជា ​ក្រូច​ឆ្មារ ​និង​ផ្លែ​ក្រូច​ គឺ​សម្បូរ​ដោយ​វីតាមីន ​C ហើយ​វា​ក៏​អាច​ជួយ​ដល់​ការ​រំលាយ​អាហារ​របស់​ម៉ាក់ៗ ​និង​ជួយ​ទប់​ស្កាត់​ដល់​ការ​ចាញ់​កូន​ពេល​នៅ​ពេលមាន​ផ្ទៃ​ពោះ​​ផង​ដែរ។

៣.ផ្លែ​ចេក

ផ្លែ​ចេកទុំ​ គឺ​ជា​ប្រភព​ប៉ូតាស្យូម​ដ៏​អស្ចារ្យ ដែល​វា​អាច​ជួយ​យ៉ាង​ច្រើន​ដល់​ការ​គ្រប់​គ្រង​សារ​ធាតុ​រាវ​ និង​សម្ពាធ​ឈាម​នៅ​ក្នុង​រាង​កាយ​របស់​ម៉ាក់​ៗ និង​ការ​ពារ​ពី​ការ​រមួល​ក្រពើ​ ឬ​ការ​ឈឺ​ចាប់​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។

៤.គីវី

ផ្លែ​គីវី​វា​មាន​ផ្ទុក​សារធាតុ​អាស៊ីត​ហ្វូលិក​កម្រិត​ខ្ពស់​ ហើយ​ក្រៅ​ពី​នេះ​វា​មាន​រសជាតិ​ឆ្ងាញ់​ផង​ដែរ និង​អាច​រួម​ចំណែក​កាត់​បន្ថយ​ហានភ័យ​​ពិការ​ភាពរបស់​គភ៌​ពី​កំណ់ត​ផង​ដែរ​។ លើស​ពី​នេះ ​គីវី​អាច​ជួយ​ម៉ាក់ៗ​​ដែល​កំពុង​ពពោះ​ក្នុង​ការ​ស្រូប​យក​ជាតិ​ដែក​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ ដែល​​ចាំ​បាច់​សម្រាប់​ធានា​ថា​ឈាម​របស់​ម៉ាក់​មាន​ផ្ទុក​អុក​ស៊ី​សែន​គ្រប់​គ្រាន់​ដល់​ទារក​ក្នុង​ផ្ទៃ។

គណនាទម្ងន់ស្ត្រីពពោះ នៅទីនេះ

៥.ផ្លែ​ឪឡឹក

ផ្លែ​ឪឡឹក​មាន​​វីតាមីន A C និង B6 ក៏​ដូច​ជា ​ប៉ូតាស្យូម ​និង​ម៉ាញេស្យូម​ សម្រាប់​ការពារ​ពី​ការ​រមួល​ក្រពើ។ ម៉ាញ៉េស្យូម ​អាច​ជួយ​សម្រួល​ដល់​សាច់​ដុំ​ដែល​អាច​ការពារ​ពី​ការ​កន្ត្រាក់​ស្បូន​កំឡុង​ពេល​មាន​ផ្ទៃ​ពោះ។ លើស​ពី​នេះ​ផ្លែ​ឪឡឹក​ក៏​អាច​ប្រឆាំង​នឹង​ការ​ចាញ់​កូន​ ដោយ​ជួយ​កាត់​បន្ថយ​ក្នុង​ការ​ក្រហាយ​ទ្រូង ​និង​ការពារ​ពី​ការ​ខ្សោះ​ជាតិ​ទឹក។

៦.ផ្លែ​ប៊ឺរី

ផ្លែ​ប៊ឺរី​ គឺ​​សម្បូរ​ទៅ​ដោយ​សារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​អាច​ជួយ​ការពារ​ពី​ជំងឺ​ធ្ងន់ធ្ងរ​ទាំង​ម្ដាយ​និង​ទារក។ វា​រួម​បញ្ចូល​ទាំង​ផ្លែស្រ្ត័របឺរី ប្លូបឺរី និងប្រភេទ​​ផ្លែ​ប៊ឺរី​ផ្សេង​ទៀត​ផង​ដែរ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]