កូរ៉េខាងត្បូង​៖ នៅថ្ងៃទី ១ ខែកញ្ញានៃការចាក់ផ្សាយកម្មវិធីទូរទស្សន៍ TVN ក្នុងកម្មវិធី «You Quiz on the Block» ដោយក្រុមចម្រៀងនារីតំណាងជាតិប្រចាំប្រទេសកូរ៉េខាងត្បូង Girls 'Generation បានបង្ហាញខ្លួនជាក្រុម នៃសមាជិក ទាំង ៨នាក់។

ជាក់ស្តែងមេក្រុមក្រុមចម្រៀងនារីមួយនេះសមាជិក Taeyeon បានទម្លាយ រឿងមួយ កាលពីអតីតកាលនៅក្នុងថ្ងៃហ្វឹកហាត់របស់នាង។ នៅពេលសួរថាតើនាងធ្លាប់គិតអំពីការបោះបង់ចោល មុនពេលចូលសិល្បៈ ក្នុងនាមជាតារាចម្រៀងទេ? ដោយមិនបង្អង់យូរ នាងបានឆ្លើយដោយមិនស្ទាក់ស្ទើរ ដែលបានលើកឡើងថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Taeyeon

ជាមួយគ្នានេះដែរ សមាជិកក្រុមដទៃនាង Seohyun ក៏បានបន្ថែមទៀតថា ក្នុងអំឡុងពេលចាប់ផ្តើមថ្ងៃដំបូងអ្នកគ្រប់គ្រងរបស់ពួកគេ មិនអនុញ្ញាតឱ្យញ៉ាំអ្វីនោះទេ ព្រោះយើងត្រូវតមអាហារ។ ដូច្នេះ ពួកគេបានលើកឡើងថា សមាជិកទាំងអស់ ធ្លាប់លាក់ខ្លួនហើយលួចញ៉ាំសូកូឡាទៀតផង៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

Taeyeon
Taeyeon
Taeyeon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]