ជំងឺខ្វាក់ពណ៌ ជាធម្មតា ត្រូវបានគេស្គាល់ថាជាជំងឺដែលពិបាកក្នុងការមើល ឬពិបាកក្នុងការបែងចែកពណ៌ជាក់លាក់មួយដូចជា ពណ៌បៃតង ខៀវ និងក្រហម។
មនុស្សខ្លះដែលខ្វាក់ពណ៌ក្នុងកម្រិតស្រាលអាចមើលឃើញធម្មតា តែពិបាកនៅពេលកម្រិតពន្លឺខ្សោយ ហើយខ្លះទៀតពិបាកបែងចែកខ្លាំងមិនថាពន្លឺក្នុងកម្រិតណានោះទេ។ ក្នុងករណីធ្ងន់ធ្ងរយើងអាចនឹងមើលឃើញវត្ថុទាំងអស់ជាពណ៌ប្រផេះ។ បញ្ហានេះអាចកើតឡើងនៅភ្នែកទាំងសងខាងហើយមានការរំខានជីវិតយើងទាំងស្រុង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរោគសញ្ញា
ចំពោះរោគសញ្ញាជំងឺខ្វាក់ពណ៌អាចកើតឡើងពីស្រាលទៅធ្ងន់ ហើយមនុស្សមួយចំនួនដែលមានរោគសញ្ញាស្រាល និងមិនចាប់អារម្មណ៍ថាខ្លួនមានបញ្ហាងងឹតពណ៌នោះទេ។ ចំពោះក្មេងៗប៉ាម៉ាក់អាចនិងមានការកត់សម្គាល់នៅពេលដែលបង្រៀនពីពណ៌ដល់កូន ហើយពួកគេពិបាកបែងចែក។
រោគសញ្ញារួមមានជំងឺខ្វាក់ពណ៌ ឬងងឹតពណ៌៖
- ជាធម្មតាអាចមានបញ្ហានៅពេលឃើញពណ៌ និងពន្លឺនៃពណ៌
- ពិបាកក្នុងការប្រាប់ពីភាពខុសគ្នារវាងពណ៌ដូចគ្នា ឬមិនដូចគ្នា ដែលទូទៅកើតឡើងចំពោះពណ៌ ក្រហម បៃតង ឬខៀវនិងលឿង។
លើកលែងតែក្នុងករណីធ្ងន់ធ្ងរបំផុត ការងងឹតពណ៌កម្រិតធម្មតានឹងមិនប៉ះពាល់ការមើលច្បាស់របសភ្នែកទេ តែវានិងមើលឃើញវត្ថុទាំងអស់ឡើងពណ៌ប្រផេះដែលត្រូវបានគេហៅថា achromatopsia។ ចំពោះករណីកម្រនេះច្រើនជាប់ពាក់ព័ន្ធនឹង៖
- ខ្សោយភ្នែក
- ភ្នែកញ៉ាក់ជាប់
- ចាញ់ពន្លឺ
- ខ្សោយក្នុងការមើល
មូលហេតុបង្ក
មនុស្សភាគច្រើនអាចមានជំងឺនេះពីកំណើត ដែលត្រូវបានឆ្លងពីម្ដាយទៅកូន។ ជំងឺទាំងនេះ គឺបណ្ដាលមកពីកង្វះ ឬមិនពេញលេញ Cones មួយផ្នែកនៅក្នុងរ៉េទីន។ Cones ជួយយើងក្នុងការបែងចែកពណ៌ក្រហម បៃតង និងខៀវ។ក្នុងករណីកម្រនេះជាញឹកញាប់រួមផ្សំជាមួយនឹង៖
- ជំងឺ
- របួស
- ផលប៉ះពាល់ពុលពីថ្នាំ
- ជំងឺមេតាប៉ូលីសឬ
- ជំងឺសរសៃឈាម
ការងងឹតពណ៌ដែលកើតពីជំងឺត្រូវបានស្គាល់ភាគតិចជាងបញ្ហាកើតពីកំណើត។ ប្រសិនបើបណ្ដាលមកពីជំងឺវាអាចនឹងធ្ងន់ធ្ងរទៅតាមពេលវេលា ហើយវាជាលទ្ធផលដែលទទួលបានពីការខូចខាតរ៉េទីន ឬសរសៃប្រសាទអុបទិក។
តើអ្នកណាដែលអាចមានហានិភ័យចំពោះជំងឺខ្វាក់ពណ៌?
បុរសអាចមានហានិភ័យខ្ពស់ក្នុងការកើតមកមានខ្វាក់ពណ៌ច្រើនជាងស្ត្រី។ បើតាមការប៉ាន់ស្មានបុរសម្នាក់ក្នុងចំណោម ១០ នាក់អាចមានបញ្ហាខ្វាក់ពណ៌ ភាគច្រើនកើតមាននៅប៉ែកអឺរ៉ុប។
មូលហេតុដែលអាចបង្កើនជាហានិភ័យនៃការខ្វាក់ពណ៌មាន៖
- ជំងឺទឹកដក់ក្នុងបាតភ្នែក
- ជំងឺទឹកនោមផ្អែម
- គំហើញធ្លាក់ចុះ
- ជំងឺចាស់វង្វេង
- ជំងឺ Parkinson’s
- ការញាំគ្រឿងស្រវឹងជោគជាំជាប្រចាំ
- ជំងឺមហារីកឈាម
- ភាពស្លេកស្លាំង
ថ្នាំមួយចំនួនក៏អាចបង្កើនហានិភ័យដល់ការងងឹតពណ៌ដែរ។
ការព្យាបាលជំងឺខ្វាក់ពណ៌
មិនមានការព្យាបាលចំពោះជំងឺងងឹតពណ៌ពីកំណើតនោះទេ។ ជាធម្មតាគេអាចប្រើប្រាស់ Lens ឬវ៉ែនតាសម្រាប់ជំនួយ។
ប្រសិនបើគ្នាយើងមានការសង្ស័យ ឬសម្គាល់បានថាមានភាពខុសប្លែកក្នុងការកំណត់ពណ៌សូមធ្វើការជួបពិនិត្យជាមួយនិងគ្រូពេទ្យដែលមានឯកទេសខាងភ្នែកឲ្យបានឆាប់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]