រាជធានីភ្នំពេញ ៖ មុននេះបន្តិច ក្រសួងសុខាភិបាល បានដាក់ចេញនូវ សេចក្តីជូនដំណឹងព័ត៌មាន ស្តីអំពី ការអនុញ្ញាត ឲ្យទីតាំងសណ្ឋាគារមួយចំនួន ក្នុងខេត្តសៀមរាប និងរាជធានីភ្នំពេញ អាចដំណើរការសាកល្បងទទួលថែទាំ និងព្យាបាល អ្នកជំងឺកូវីដកម្រិតស្រាល។

ដោយឡែក ការជូនដំណឹងពីឈ្មោះសណ្ឋាគារ ដែលនឹងដាក់ដំណើរការនោះ នឹងត្រូវចេញផ្សាយ ដោយរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តសៀមរាប នៅពេលក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ ប្រសិនបើ បងប្អូនដែលជា ម្ចាស់សណ្ឋាគារក្នុងមូលដ្ឋានភូមិសាស្ត្ររាជធានី-ខេត្ត ទាំងពីរនេះ មានការចាប់អារម្មណ៍ អាចទំនាក់ទំនង តាមរយៈ លេខទូរសព្ទ និងតេឡេក្រាម ដូចក្នុងសេចក្តីជូនដំណឹងបាន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ សូមមើលសេចក្តីជូនដំណឹង ដូចខាងក្រោម ៖

រូបភាព

ប្រភព ៖ ក្រសួងសុខាភិបាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]