រាជធានីភ្នំពេញ ៖ កាលពីប៉ុន្មានថ្ងៃមុននេះ ផ្អើលពេញបណ្តាញសង្គម ក្រោយពេល អតីតភរិយា តារាសម្តែងប្រុស ស៊ុក សុភា ប្រកាសលែងលះក្តែងៗ ដោយមូលហេតុ ទទួលយកលែងបាន ចំពោះគ្រួសារខាងតារាប្រុសរូបនេះ ផ្ទាល់តែម្តង ដោយបញ្ជាក់ថា គ្មានបញ្ហាមិនពេញចិត្តណាមួយ ចំពោះគ្នានឹងគ្នាឡើយ។

តែយ៉ាងណាក្តី ហ្វេនៗរបស់អ្នកទាំងពីរ ពិតជា ចង់ឲ្យចំណងស្នេហាIdol របស់ខ្លួន វិលត្រលប់មកដូចដើមវិញខ្លាំងណាស់ ព្រោះពេលកន្លងមក អ្នកទាំងពីរ ត្រូវបានអ្នកគាំទ្រ ពេញចិត្តកោតសរសើរពី ចំណងស្នេហាផ្អែមល្អែម ទោះមានកូនហើយក្តី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ប្រកាសលែងលះហើយ អតីតភរិយារូបនេះ បែរជា ទទួលការរិះគន់លើគណនីមួយ ដែលមិនបានបង្ហាញរូបថតច្បាស់លាស់ ដែលត្រូវមហាជន ជឿជាក់ថា ជាគណនីFake ដែលបញ្ចេញមតិប្រើសម្តីមិនល្អ ជាមួយរូបនាង ជាខ្លាំង ហាក់ដូចជា មនុស្សធ្លាប់មានជម្លោះជាមួយ។

ប៉ុន្តែ ក្រោយពេល រូបនាងបានថតបង្ហោះខ្លឹមសារ ការបញ្ចេញមតិមួយនេះ ស្រាប់តែបណ្តាហ្វេនៗ របស់អតីតភរិយារូបនេះ បែរជា កត់សម្គាល់ដឹងយ៉ាងច្បាស់ថាជានរណា គ្រប់គ្នាតែម្តង តែគ្រាន់ មិនបញ្ចេញឈ្មោះជា ផ្លូវការ តែតាមការបង្ហើបម្នាក់ៗមក គឺសំដៅលើ តារាចម្រៀងម្នាក់៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

អ្នកនាង សារីណា
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]