រាជធានីភ្នំពេញ ៖ កាលពីល្ងាច ថ្ងៃទី ០១ កញ្ញា នៅសាលារាជធានីភ្នំពេញ លោក ឃួន ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំ Video Conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ ដើម្បីពិភាក្សា លើការរៀបចំ បើកសាលារៀនឡើងវិញ ដោយបានផ្អាក ព្រោះការរីករាលដាលនៃ ជំងឺកូវីដ១៩ អស់ពេលយ៉ាងយូរ។
ជាមួយគ្នានេះ រូបលោក បានបន្តថា ស្ថានភាពជំងឺកូវីដពេលនេះ បានថមថយហើយ យើងក៏អាចបើកសាលារៀន ឲ្យសិស្សចូលរៀនវិញបានហើយ ពិសេសទីតាំង ដែលមានហានិភ័យទាប មិនតែប៉ុណ្ណោះ រូបលោក បានជំរុញ ឲ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវរៀបចំក្រុមការងារចុះសម្អាតបរិស្ថានសាលា ព្រោះសាលាមួយចំនួន បានជ្រើសរើសយកទៅធ្វើ ជាទីតាំងចត្តាឡីស័ក និងមណ្ឌលព្យាបាល ជំងឺកូវីដ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាក្តី រូបលោក បានគូសបញ្ជាក់បន្ថែមថា ទីតាំងសាលារៀន ដែលនៅមាន អ្នកជំងឺកូវីដ ឬ អ្នកធ្វើចត្តាឡីស័កនោះ ត្រូវបញ្ជូនទៅទីតាំងផ្សេងៗ ជាក់ស្តែងដូចជា ព្រីមៀរ សែនសុខ ជាដើម។
គួរបញ្ជាក់ផងដែរថា ការរៀបចំនេះ ធ្វើឡើងគ្រប់រាជធានី-ខេត្ត ក្រោយ សម្តេចតេជោ ហ៊ុន សែន បានចេញសារសម្លេងបន្ទាន់ កាលពីថ្ងៃទី ៣១ សីហា កន្លងទៅ ដោយណែនាំ ឲ្យក្រសួងអប់រំ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីពិនិត្យលើការបើកសាលាឡើងវិញ នៅតំបន់មានហានិភ័យទាប មិនរងចាំបើកសាលាព្រមគ្នា ទូទាំងប្រទេសឡើយ ៕
ប្រភព ៖ ថ្មីៗ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]