ភ្នំពេញ៖ ជំងឺបាក់ទឹកចិត្ត អាចជាជំងឺមួយដែលមនុស្សគ្រប់គ្នាមើលរំលង តែជំងឺមួយនេះពិតជាសាហាវ ហើយវាអាចសម្លាប់មនុស្សបានជាច្រើន បើមិនព្យាយាមព្យាបាលផ្លូវចិត្ត។ ជំងឺបាក់ទឹកចិត្ត អាចកើតឡើងបានដោយសារកត្តាជាច្រើនផ្សេងៗខុសពីគ្នា ដូចជាកត្តាស្នេហា ការសិក្សា បញ្ហាគ្រួសារ ឬកត្តាតូចៗជាច្រើនផ្សេងទៀតបូកបញ្ចូលគ្នា ធ្វើឲ្យមនុស្សម្នាក់អស់កម្លាំងចិត្ត លែងគ្រប់គ្រងខ្លួនឯងលែងបានតទៅទៀត។

ពិតណាស់ ជំងឺបាក់ទឹកចិត្ត ធ្វើឲ្យមនុស្សម្នាក់ធ្លាប់តែញញឹមសើចសប្បាយ ប្រែក្លាយទៅជាស្ងៀមស្ងាត់ ចង់នៅម្នាក់ឯងច្រើនជាងជួបជុំកន្លែងមនុស្សច្រើន។ ម្យ៉ាងវិញទៀត ជំងឺបាក់ទឹកចិត្តអាចធ្វើឲ្យមនុស្សមានចិត្តចង់សម្លាប់ខ្លួន លែងចង់រស់លើផែនដីតទៅទៀត បើតាមការមើលឃើញជាក់ស្ដែងនៅក្នុងសង្គមបច្ចុប្បន្ន។ ជាពិសេស បើនិយាយដល់តារាល្បីៗលើពិភពលោក ក៏ធ្លាប់បានធ្វើឃាតកម្មសម្លាប់ខ្លួនឯង ដោយសារតែជំងឺមួយនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បើក្រឡេកមកមើលតារាខ្មែរល្បីៗឯណេះវិញ គេដឹងផងដែរថាមានសិល្បករ និងសិល្បការិនីប៉ុន្មានដួងផងដែរ ដែលធ្លាប់មានជំងឺបាក់ទឹកចិត្ត រហូតមានអ្នកខ្លះមានចិត្តចង់សម្លាប់ខ្លួនទៀតផង។ តែទោះបីជាយ៉ាងណា ក៏ពួកគេ បានព្យាយាមដោះស្រាយបញ្ហា និងព្យាបាលផ្លូវចិត្តខ្លួនឯង ឲ្យមកល្អប្រសើរជាងមុន បើតាមការសង្កេតឃើញ។ ហើយតារាខ្មែរ ដែលធ្លាប់មានជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរនោះមានដូចជា៖

១៖ កញ្ញា សុភ័ក្រ កុសុម៉ា

កញ្ញា សុភ័ក្រ កុសុម៉ា អ្លាបើបានលើកឡើងថានាងធ្លាប់មានសម្ពាធផ្លូវចិត្ត រហូតធ្វើឲ្យនាងមានចិត្តចង់សម្លាប់ខ្លួនម្ដងៗ តែដោយសារតែនាងមានកម្លាំងចិត្តពីគ្រួសារ ទើបនាងអាចក្រោកឈររឹងមាំបានមកដល់ពេលនេះ។

កញ្ញា សុភ័ក្រ កុសុម៉ា

២៖ កញ្ញា Nikki Nikki

បើនិយាយចំពោះតារាចម្រៀង និងជា Influencerដ៏ល្បីល្បាញ កញ្ញា Nikki Nikki នាងក៏ធ្លាបើមានសម្ពាធផ្លូវចិត្ត រហូតធ្វើឲ្យនាងស្រកទម្ងន់ប្រែជាស្គមស្គាំង ហើយនាងក៏ធ្លាប់មានចិត្តប៉ងសម្លាប់ខ្លួនផងដែរ តែទោះបីជាយ៉ាងណា តារារូបនេះនៅតែជម្នះ មិនព្រមឲ្យជំងឺបាក់ចិត្តមួយនេះមកគ្របដណ្ដប់លើនាងបានមរហូតធ្វើឲ្យនាងរឹងមាំដូចប្ចុប្បន្ននេះ។

  កញ្ញា Nikki Nikki 

៣៖ កញ្ញា ផេនខេត

អំឡុងពេលជំងឺកូវីដ-១៩ចាប់ផ្ដើមកើតមានដំបូងនៅក្នុងប្រទេសកម្ពុជា ធ្វើឲ្យប៉ះពាល់ស្ថានភាពសេដ្ឋកិច្ចតារាភេទទី៣រូបនេះ ដែលមិនអាចឲ្យនាងចេញទៅថតបានដូចមុន ទើបធ្វើឲ្យតារារូបនេះគិតច្រើន រហូតមានជំងឺបាក់ទឹកចិត្ត។

កញ្ញា ផេនខេត

៤៖ អ្នកនាង ទូច ស្រីល័ក្ខ

បើងាកមកមើលតារាចម្រៀង និងតារាសម្ដែងអ្នកនាង ទូច ស្រីល័ក្ខ ចាប់តាំងពីមានបញ្ហាជាមួយស្វាមីឈានដល់លែងលះគ្នាមក ធ្វើឲ្យនាងគិតច្រើន មានសម្ពាធរហូតឈានដល់មានជំងឺបាក់ទឹកចិត្ត តែយ៉ាងណាអ្នកម្ដាយសម័យថ្មីរូបនេះ ខំក្រោកឈរ និងជម្នះជំងឺមួយនេះ ដើម្បីកូនប្រុសជាទីស្រលាញ់របស់នាងផងដែរ។

អ្នកនាង ទូច ស្រីល័ក្ខ

៥៖ លោក វី យ៉ារ៉ូ

ចំពោះពិធីករពូកែវោហារស័ព្ទលោក វី យ៉ារ៉ូ ត្រូវបានគេដឹងថា កម្លោះសង្ហារូបនេះ តែងតែបង្ហាញស្នាមញញឹម សើចសប្បាយជានិច្ច តែអ្វីដែលនឹកស្មានមិនដល់ តារារូបនេះក៏មានជំងឺបាក់ទឹកចិត្តមិនចាញ់តារាស្រីទាំង៤ខាងលើប៉ុន្មានឡើយ។ ក្នុងនោះដែរ បច្ខុប្បន្ន តារារូបនេះអាចមើលថែផ្លូវចិត្តខ្លួនឯងបានល្អជាមុនស្ទើរតែមួយរយភាគរយទៅហើយ។

លោក វី យ៉ារ៉ូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ផេន ខេត