ចិន៖ នៅលើបណ្តាញសង្គម Weibo ប្រទេសចិន កំពុងទទួលបានការចាប់អារម្មណ៍ រូបភាពដ៏មានប្រជាប្រិយរបស់តារាសម្តែងស្រីដ៏ល្បី Fan Bingbing ដែលអ្នកនិយមលេងវេទិការមួយនេះ បានបង្ហោះរូបថត ២ សន្លឹក របស់នាង។

ជាមួយគ្នានេះដែរ អ្នកប្រមាញ់រូបភាព បានផ្តិតរូបថតប៉ុន្មានសន្លឹក របស់តារាស្រីរូបនេះ ដែលបានលេចមុខនៅតាមដងផ្លូវសាធារណៈ ជាមួយនឹង ការថតដោយគ្មានការ photoshop បានបង្ហាញពីផ្នែកមួយ នៃភាពស្អាតពិត នៃសម្រស់របស់នាងក្នុងវ័យ ៣៩ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងរូបភាព ដែលត្រូវគេបានលួចថត តួអង្គ អ៉ូ មីនាង រូបនេះ បានស្លៀករ៉ូបពណ៌ខ្មៅ ជាមួយនឹងការចងសក់យ៉ាងរលុងទម្លាក់ទៅក្រោយ ដែល Fan Bingbing គឺមើលទៅ ពិតជាស្រស់ស្អាតដូចរូបចម្លាក់ ដែលឃើញប្លង់ពីចំហៀង ជាមួយមុំច្រមុះស្រួល ជាពិសេសស្បែកដ៏សម៉ង់ខៃ ដែលធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលថានេះ ជារូបភាពពិតគ្មានការកែច្នៃ ក៏ប៉ុន្តែនាងតែស្អាតខ្លាំងដដែល ដូចក្នុងកញ្ចក់កាមេរ៉ាបេះបិទតែម្តង៕

ប្រភព៖ https://kenh14.vn/

សូមទស្សនារូបភាពខាងក្រោម៖

Fan BingBing 
Fan BingBing រូបភាពថ្មី
Fan BingBing រូបភាពថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]