ភ្នំពេញ៖ ប្រាកដណាស់ តារាចម្រៀង ខេមរៈ សិរីមន្ត រូបនេះ អាចរក្សាប្រជាប្រិយភាពរបស់ខ្លួន ជាង១ទសវត្សមកហើយ ដោយមិនដែលឲ្យរលត់បាត់ឈ្មោះ សូម្បីតែម្តង ជាមួយនឹង ចម្រៀងគ្រប់រសជាតិ គ្រប់ចង្វាក់ ធ្វើឲ្យស្រទាប់យុវវ័យ ពេញចិត្តទឹកដមសំនៀងរបស់លោក ជាខ្លាំង។  

ទន្ទឹមនឹងនេះ លោក ខេមរៈ មិនត្រឹមតែជោគជ័យខ្លាំងក្នុងវិស័យសិល្បៈប៉ុណ្ណោះទេ សព្វថ្ងៃនេះ តារាចម្រៀងប្រុសរូបនេះ ក៏កំពុងតែមានភាគហ៊ុននឹងមុខជំនួញជាច្រើនតាមបណ្ដាក្រុមហ៊ុនដៃគូសហការផ្សេងៗ ជាពិសេសលោកកាន់តែកាក់កបខ្លាំងខាងផ្នែកលក់អចលនទ្រព្យផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ អ្វីដែលពិសេសនោះគឺ មិនថាក្នុងកាលទេសបែបណានោះទេ ទាំងការថតសម្ដែងការងារ ឬមានរវល់កិច្ចការអ្វីក៏ដោយ ពោលគឺគេតែងសង្កេតឃើញ តារាប្រុសរូបនេះតែមានភរិយានៅក្បែរចាំជួយជានិច្ច ។

ជាក់ស្ដែង នៅពេលថ្មីនេះៗ លោក ខេមរៈ ទំនងជាទើបតែបំពេញការងារហើយក្នុងម៉ោងសម្រាក ស្រាប់តែប្រទះឃើញលោកនិងភរិយាបែរជាអង្គុយហូបបាយនៅកៀនចំណីផ្លូវក្បែររថយន្តរបស់លោកយ៉ាងសាមញ្ញបំផុត ដែលធ្វើឲ្យហ្វេនៗសឹងមិនជឿនឹងភ្នែកក្រោយបានឃើញទិដ្ឋភាពតារាល្បីដូចជារូបលោក ដាក់ខ្លួនយ៉ាងសាមញ្ញបែបនេះសោះ៕  

សូមទស្សនារូបភាពខាងក្រោម៖

 ខេមរៈ សិរីមន្ត 
 ខេមរៈ សិរីមន្ត 
 ខេមរៈ សិរីមន្ត និង ភរិយា
 ខេមរៈ សិរីមន្ត និង ភរិយា
 ខេមរៈ សិរីមន្ត និង ភរិយានិងកូនៗ
 ខេមរៈ សិរីមន្ត និង ភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត