ចិន៖ ដោយសារតែមានសម្រស់ស្រស់ស្អាត ជាមួយនឹងជើងវែង ច្រមុះស្រួច ទើបធ្វើឲ្យ តារាសម្តែងស្រី Gulinazha ទទួលបានការពេញចិត្តពីទស្សនិកជន ព្រមទាំងបានស្ថិតនៅក្នុងលំដាប់កំពូលនៃសម្រស់ដ៏ស្រស់ស្អាតបំផុត នៅក្នុងវិស័យសិល្បៈចិន។
ជាពិសេស នៅក្នុងឈុតខ្លីនៃកម្មវិធីកម្សាន្តមួយ ដែលតារាស្រីរូបនេះបានចូលរួមនោះ ក៏បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណេតភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនៅក្នុង នាងបានផ្លាស់ប្តូររូបរាងពីមុនរបស់នាង និងបានលេងស្ទាយ៍សក់ថ្មីយ៉ាងប្លែកភ្នែក ប៉ុន្តែទោះយ៉ាងណាក៏ដោយ ស្ទីលម៉ូដសក់នេះវាហាក់ដូចជាមិនសមនឹងរូបសម្រស់របស់នាងនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៀត បណ្ដាអ្នកតាមដានទាំងឡាយ ថែមទាំងបានរកឃើញថា ការផ្លាស់ប្តូររបស់ Gulinazha មិនត្រឹមតែជាស្ទាយ៍សក់តែប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែមុខមាត់របស់នាង ក៏ហាក់ដូចជាមានភាពខុសប្លែកពីមុន ដោយច្រមុះរបស់នាងមើលទៅដូចជា ខូចទ្រង់ទ្រាយបន្តិច បើប្រៀបធៀបទៅនឹងច្រមុះខ្ពស់ពីធម្មជាតិរបស់តារាស្រីរូបនេះកាលពីមុន ដែលហេតុនេះហើយ បានជាធ្វើឲ្យទស្សនិកជនជាច្រើន កំពុងតែសង្ស័យពីការកែកុនមុខមាត់របស់នាង និងបង្ហាញពីការសោកស្ដាយ ចំពោះភាពស្រស់ស្អាតឥតខ្ចោះពីមុនរបស់តារាស្រីរូបនេះ ផងដែរ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]