ភ្នំពេញ៖ មួយរយៈពេលនេះ តួឯកស្រីដែលកំពុងតែលេចធ្លោខ្លាំង និងទទួលបានការកោតសរសើរពីសំណាក់អ្នកទស្សនានោះ គឺ កញ្ញា រចនា រ៉ាវ៉ាឌី ដែលនាងជាតួឯកស្រីទើបនឹងរះ តែពោពេញទៅដោយទេពកោសល្យខាងសម្តែង ស្របពេលរូបរាង មុខមាត់ និងពណ៌សម្បុរ ស្រស់ស្អាតទៀតនោះ កាន់តែធ្វើឲ្យនាងទទួលបានការពេញនិយមខ្លាំងក្នុងពេលបច្ចុប្បន្ន។ 

ជាក់ស្តែងថ្មីៗនេះ ប្រជាប្រិយភាពរបស់នាងកាន់តែហក់ខ្ពស់គួរឲ្យកត់សម្គាល់ ក្រោយពេលដែល រចនា រ៉ាវ៉ាឌី បានចាប់ដៃគូសម្តែងជាមួយនឹងកម្លោះសង្ហា តួឯកប្រុសដែលទើបនឹងរះគឺលោក Prince ព្រីន ដែលអ្នកទាំងពីរកំពុងទទួលបានការកោតសរសើរពីមហាជនថាជាដៃគូសម្តែងដែលមានភាពស័ក្តសម និងសម្តែងបានល្អមែនទែន ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងភាពល្បីល្បាញ ទដោយទួលបានជោគជ័យ និងតែងតែផ្តល់ស្នាមញញឹមដល់អ្នកជុំវិញខ្លួន ជាពិសេសហ្វេនៗរបស់នាងមកដល់សព្វថ្ងៃនេះ រចនា រ៉ាវ៉ាឌី ក៏បានលាក់ទុកនៅភាពលំបាកការតស៊ូជំនះនឹងការមើលងាយ ពាក្យសម្តីបង្អាប់ទៅលើរូបរាងថាមានមាឌធំមិនសម សម្លេងមិនមិនពិរោះ មិនសាកសមនឹងមកសម្ដែងធ្វើជាតួកុននោះទេ៕

សូមទស្សនារូបភាព និង ជូនវីដេអូខាងក្រោម៖

រចនា រ៉ាវ៉ាឌី
រចនា រ៉ាវ៉ាឌី
រចនា រ៉ាវ៉ាឌី
រចនា រ៉ាវ៉ាឌី
រចនា រ៉ាវ៉ាឌី
វីដេអូ  រចនា រ៉ាវ៉ាឌី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]