អាមេរិក៖ Symere Bysil Woods ដែលមានឈ្មោះហៅក្រៅថា​ Lil Uzi Vert គឺជាតារាចម្រៀងរ៉េបជនជាតិអាមេរិកមួយរូបដែលមានប្រជាប្រិយភាពខ្លាំងនៅក្នុងពិភពលោក ដែលធ្វើឱ្យរូបលោកអាចរកចំណូលបានច្រើនសន្ធឹកសន្ធាប់ផងដែរ។

ជាការពិតណាស់ ដោយសារតែមានទ្រព្យសម្បត្តិច្រើនហូរហៀរបែបនេះហើយទើបបានជាលោកចូលចិត្តចំណាយមួយផ្នែកធំការតុបតែងខ្លួន និងគ្រឿងអលង្ការជាច្រើនប្រភេទចម្រុះគ្នាតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង នៅពេលនេះ លោក Lil Uzi Vert បានតែងខ្លួនខ្លាំងជាងមុនទ្វេដងដោយចំណាយលុយដល់ទៅ២៤លានដុល្លារទៅលើការដាំត្បូងអស់១១ការ៉ាត់នៅថ្ងាសរបស់ខ្លួនតែម្តង ដែលដំបូងឡើងលោកគ្រាន់តែចង់ចំណាយលុយទាំងអស់ទៅលើចិញ្ជៀនមួយប៉ុណ្ណោះ ប៉ុន្តែលោកបានគិតថាបើធ្វើដូច្នេះដូចជាល្ងង់ពេក ទើបចុងក្រោយទើបលោកសម្រេចចិត្តដាំត្បូងទាំងអស់នៅថ្ងាសតែម្តងទៅ ដែលស្ទីលនេះគឺមិនខុសពីទេវះ ឪឡាង ប៉ុន្មានឡើយ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

Lil Uzi Vert  កាលមិនទាន់ដាំត្បូងនៅលើថ្ងាស
Lil Uzi Vert កាលមិនទាន់ដាំត្បូងនៅលើថ្ងាស
Lil Uzi Vert ក្រោយដាំត្បូងនៅលើថ្ងាស
Lil Uzi Vert ក្រោយដាំត្បូងនៅលើថ្ងាស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]