ចិន៖ កាលពីថ្ងៃទី ២ ខែកញ្ញា យោងតាមទំព័រសារព័ត៌មានដ៏ល្បីមួយ បានរាយការណ៍ថា មេធាវីរបស់តារាសម្ដែងប្រុស លោក Stephen Chow ហៅ ទិនហ្វី បានផ្ញើសេចក្តីជូនដំណឹងមួយទៅនារិវ័យក្មេងម្នាក់ ដែលត្រូវបានគេស្គាល់ជា បេក្ខភាពបរវកញ្ញាហុងកុងឆ្នាំ ២០២១ ដោយសុំឱ្យនាងលុបរូបភាពទាំងអស់នៅលើទូក ខណៈដែលរូបថតទាំងនេះ បានបង្ហាញថាតារាសម្តែងរូបនេះ កំពុងណាត់ជួបនារីវ័យ ១៧ឆ្នាំរូបនេះ ផងដែរ។

តាមរយៈប្រភពដដែលនេះ ក៏ធ្លាប់បានបង្ហាញឲ្យដឹងថា កាលពីថ្ងៃទី ១៦ ខែសីហា កន្លងទៅនេះ លោក Stephen Chow ត្រូវបានគេថតរូបបាន ពេលកំពុងតែដើរលេងជាមួយក្មេងស្រីស្រស់ស្អាតម្នាក់នេះ។ ហើយបន្ទាប់ពីនោះមក តារាសម្តែងរូបនេះ ក៏បានបដិសេធថា រូបលោកមិនមានទំនាក់ទំនងស្នេហាជាមួយនឹងនាងនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែទោះជាយ៉ាងណា ក្រៅពីរូបថតដែលថតដោយអ្នកយកព័ត៌មានហើយ នារីវ័យក្មេងរូបនេះ ក៏បានបង្ហោះរូបថតខ្លះទៀតនៅលើទូក ដែលបានធ្វើឲ្យខាងប្រព័ន្ធផ្សព្វផ្សាយហុងកុង ជឿជាក់ថា អ្នកទាំងពីរមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។

យ៉ាងណាមិញ យោងតាម មេធាវីរបស់ តារាប្រុសលោក Stephen Chow ក៏បានស្នើសុំឲ្យនារីរូបនេះ ធ្វើការលុបរូបភាព ដែលបានចែករំលែក បើមិនដូច្នេះទេ លោកនឹងប្តឹងទៅតាមផ្លូវច្បាប់៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Stephen Chow
Stephen Chow 
នារីវ័យក្មេងដែលជាបវរកញ្ញាហុងកុង ២០២១

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]