កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ តារាសម្ដែងស្រី Goo Hye Sun បានចូលរួមក្នុងការផ្សាយផ្ទាល់មួយ ដោយនៅក្នុងនោះដែរ តារាសម្តែងស្រីរូបនេះ បានធ្វើឱ្យមនុស្សគ្រប់គ្នាផ្ទុះភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលនាងបានបង្ហាញពីស្ទាយ៍កាត់សក់ខ្លី។
ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងជាងនេះ Goo Hye Sun ក៏បានបង្ហាញពីរូបសម្រស់ជាមួយនឹងមុខមាត់ហើមធំខ្លាំងគួរឲ្យកត់សម្គាល់ ដែលមានសភាពខុសប្លែកពីរូបភាពមុនៗរបស់នាង ដែលបានបង្ហោះនៅលើបណ្តាញសង្គម។ ជាពិសេស មនុស្សជាច្រើន ក៏បានបង្ហាញពីអារម្មណ៍ខកចិត្តនៅពេលដែលបានឃើញរូបរាងពិតរបស់តារាស្រីរូបនេះ នៅក្នុងការផ្សាយតាមអ៊ីនធើណេត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បានគិតថា Goo Hye Sun បានធ្វើការកែសម្រួលរូបថតរបស់ខ្លួន រាល់ពេលដែលនាងបានបង្ហោះចូលក្នុងទំព័រផ្ទាល់ខ្លួន ដែលគ្រប់រូបភាពនោះ មុខមាត់របស់នាងសុទ្ធតែមានទម្រង់មុខរាងអក្សរ V ប៉ុន្តែទោះជាយ៉ាងណា ក៏មានអ្នកមួយចំនួនទៀត បានបញ្ចេញមតិថា ដោយសារតែស្ទាយ៍សក់ត្រង់ បានធ្វើឱ្យមុខរបស់នាង មានរាងមូល ផងដែរ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]