តាំងពីមានការរាតត្បាតជំងឺឆ្លងកូវីដ-១៩ជាសកលមក មិនថាទៅណាមកណាឡើយគឺយើងតែងតែមានដបជែល ឬអាល់កុលសម្រាប់លាងដៃជាប់ខ្លួនជានិច្ច ដើម្បីសម្លាប់មេរោគ។ ទន្ទឹមនឹងនេះ មានគ្នាយើងខ្លះ ឬតាមទីកន្លែងមួយចំនួន មុននឹងឲ្យចូលផ្ទះ ឬខាងក្នុងហាង ត្រូវបាញ់អាល់កុលនៅពីក្បាលដល់ចុងជើង ព្រោះខ្លាចមាននាំមេរោគចូលតាម ប៉ុន្តែនេះមិនមែនជាសកម្មភាពត្រឹមត្រូវទេ។
យោងតាមការឲ្យដឹងពីវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ និងរោគកុមារ បានឲ្យដឹងថា អាល់កុលប្រើសម្រាប់សម្លាប់មេរោគ គឺប្រើសម្រាប់តែលាងដៃប៉ុណ្ណោះ មិនមែនបាញ់ទាំងលើរាងកាយយើងទេ។ ការធ្វើបែបនេះមិនមែនសម្លាប់មេរោគទេ វាប្រៀបដូចជា សម្លាប់មនុស្សទៅវិញ ហើយណាមួយវាខាតលុយទៀត ព្រោះអាល់កុលថ្លៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស” វាកាន់តែប៉ះពាល់ដល់យើង ប្រសិនបើអាល់កុលនោះមានជាតិមេតាណុល និងអាចផ្ដល់គ្រោះថ្នាក់ខ្លាំង បើអាល់កុលនោះចូលភ្នែក ច្រមុះ មាត់ញឹកញាប់។”
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
បន្ថែមពីលើនេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានពន្យល់ថា សារធាតុគីមីមេតាណុល គឺជាសារធាតុពុល ដែលគេច្រើនប្រើធ្វើជាសារធាតុសម្រាប់រំលាយ។ ការប្រើប្រាស់មេតាណុលធ្វើជាសារធាតុសម្លាប់មេរោគ មិនត្រឹមតែមិនមានប្រសិទ្ធភាពក្នុងការសម្លាប់មេរោគប៉ុណ្ណោះទេ តែថែមទាំងបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើដូចជា៖
- បណ្ដាលឲ្យរលាកស្បែក
- រលាកភ្នែក
- ឈឺក្បាល
- វិលមុខ
- ស្រវាំងភ្នែក
- ងងុយដេក
- បាត់បង់ស្មារតី
- ក្អួតចង្អោរ
- រំខានដល់ការរំលាយអាហារ
- អាចបណ្ដាលឲ្យស្លាប់ បើយកទៅលាយជាមួយស្រា ហើយបរិភោគលើសកម្រិត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]