ចិន៖ នៅព្រឹកថ្ងៃទី ២ ខែកញ្ញា រដ្ឋបាលនៃរដ្ឋ ប៉ុស្តិ៍វិទ្យុភាពយន្ត និងទូរទស្សន៍របស់ប្រទេសចិន បានចេញច្បាប់មួយចំនួន ដើម្បីគ្រប់គ្រងឧស្សាហកម្មកម្សាន្ត ដែលមួយក្នុងចំណោមនោះ ត្រូវបានសង្កត់ធ្ងន់ ហាមឃាត់សិល្បករបុរស រក្សាទម្រង់ដើម គ្មានការកែកុន ផាត់មុខ ខុសភាពសោភ័ណភាពដើម។
យ៉ាងណាមិញ បទបញ្ជាថ្មីដែលចេញដោយ អាជ្ញាធរចិនបានបង្កឱ្យមានការពិភាក្សាយ៉ាងរស់រវើកនៅលើវេទិការសង្គម Weibo ។ មនុស្សភាគច្រើនគិតថានេះជាការត្រឹមត្រូវដើម្បីកែតម្រូវផ្នែកមួយនៃសិល្បករដែលធ្វើខ្លួនជ្រុល ខណៈខ្លួនជាមនុស្សប្រុសសោះ ទោះយ៉ាងណាក៏ដោយមនុស្សជាច្រើនជំទាស់នឹងទស្សនៈមួយនេះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដេរ អាជ្ញាធរបានសង្កត់ធ្ងន់ ដោយចង្អុលបង្ហាញ ពីការបន្ទាបបន្ថោកវប្បធម៌ របស់តារាល្បីៗ និងរិះគន់តារាប្រុសដែលចូលចិត្តការតុបតែងខ្លួនធ្ងន់ៗ សក់ភ្លឺរលោងនិងរូបភាពដូចជាស្រីជាដើម៕
ប្រភព៖ HK01
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]