បរទេស៖ មួយរយៈចុងក្រោយមកនេះ តារាចម្រៀងស្រី Camila Cabello បានធ្វើឲ្យទស្សនិកជនជាច្រើនផ្ទុះភាពភ្ញាក់ផ្អើលជាបន្តបន្ទាប់ ជាមួយនឹងរូបរាងកាយធាត់ជាងមុន ព្រមទាំងទទួលបានមតិអវិជ្ជមានជាច្រើនអំពីរូបរាងរបស់នាង ផងដែរ។

ដោយឡែក នៅថ្ងៃទី ២ ខែកញ្ញាថ្មីៗនេះ តាមរយៈសារព័ត៌មានបរទេសមួយ បានបង្ហាញឲ្យឃើញរូបភាពថ្មីរបស់តារាស្រីរូបនេះ នៅក្នុងពេលដែលគូស្នេហ៍របស់នាង លោក Shawn Mendes បានទៅណាត់ជួបនាង។ ក្នុងនោះដែរ គេអាចមើលឃើញថា តារាចម្រៀងស្រី Camila ហាក់មានភាពសប្បាយចិត្តខ្លាំង ព្រមទាំងមិនបានស្លៀកពាក់ឱ្យបានត្រឹមត្រូវ ដោយរត់ទាំងជើងទទេរ ដើម្បីមកជួបមុខមិត្តប្រុសបណ្ដូលចិត្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ ក៏បានបង្ហាញពីរូបរាងធំជាងមុន បន្ទាប់ពីឡើងទម្ងន់ ខណៈដែលមនុស្សជាច្រើន ស្ទើរតែមិនអាចចំណាំតារាចម្រៀងស្រីដែលមានរាងតូចកាលពីមុនបាន និងបានបង្ហាញពីក្ដីបារម្ភចំពោះសុខភាពរបស់នាង ព្រោះពេលនេះ រាងកាយរបស់នាងកាន់តែមានរាងមូល ផងដែរ។

ទោះយ៉ាងណា តារាចម្រៀងស្រីរូបនេះ នៅតែមានភាពជឿជាក់ ក្នុងការស្លៀកពាក់បែបឡូយឆាយ បង្អួតរាងរបស់ខ្លួន និងមានភាពរីករាយជាមួយមិត្តប្រុស បន្ទាប់ពីទាក់ទងគ្នាអស់រយៈពេល ២ ឆ្នាំ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Camila Cabello
Camila Cabello និង គូស្នេហ៍
Camila Cabello និង គូស្នេហ៍
Camila Cabello និង គូស្នេហ៍
Camila Cabello
Camila Cabello

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]