បរទេស៖ កាលពីល្ងាចថ្ងៃទី ១ ខែកញ្ញា ការសម្តែង ព្រឹត្តិការណ៍កំរាលព្រំក្រហមនៃខ្សែភាពយន្តស៊ីនដឺរេឡា ត្រូវបានធ្វើឡើងនៅទីក្រុង Miami ហើយទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជនយ៉ាងច្រើន។ 

ជាមួយគ្នានេះ តួឯកស្រី Camila Cabello បានក្លាយជាការផ្តោតអារម្មណ៍ជាខ្លាំង សម្រាប់អ្នកចូលរួម នៅពេលនាងបង្ហាញខ្លួនលើកម្រាលព្រំក្រហមជាមួយមិត្តប្រុសនាង លោក Shawn Mendes។ ក្នុងនោះផងដែរ អ្វីដែលរិតតែរំភើប ព្រោះនេះជាលើកទីមួយហើយដែលបុរសសង្ហា Shawn ម្នាក់នេះបាននាំសង្សាទៅចូលរួមព្រឹត្តិការណ៍ដូចនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនាមជាតួអង្គសំខាន់នៃពិធីបញ្ចាំងលើកដំបូង «ស៊ីនដឺរេឡា» Camila Cabello បានផ្លាស់បទៅជាព្រះនាងក្នុងជីវិតពិតជាមួយនឹងសំពត់វែងហូរអួសពេញដី។ តារាចម្រៀងស្រីរូបនេះក៏បានចេញបង្ហាញខ្លួន ដោយភាពក្លាហាននៅជុំទីមួយរបស់នាង ទោះបីជារាងកាយធាត់របស់នាងបន្ទាប់ពីឡើងទម្ងន់ក៏ដោយ។  

ទន្ទឹមនឹងនេះដែរ Shawn ដែលនៅក្បែរនាង ក៏បានដកការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលពាក់ខ្មៅស្បៃ បើកកដើម្បីបង្ហាញរោមដើមទ្រូងយ៉ាងសង្ហា ធ្វើឲ្យអ្នកគាំទ្រះត់សរសើរមិនបានពីគូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូនេះ ប្រៀបនឹងព្រះអង្គនិងព្រះនាង ក្រៅឆាកអញ្ចឹង៕

ប្រភព៖ kenh14

សូមទស្សនារូបភាពខាងក្រោម៖

Camila 
Camila 
Camila 
Camila 
Camila និង មិត្តប្រុស 
Camila និង មិត្តប្រុស 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]