ប្រទេសឥណ្ឌា៖ កាលពីថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២១ នេះ យោងតាមសារព័ត៌មានបរទេសបានឲ្យដឹងថា តារាសម្ដែងឥណ្ឌា Siddharth Shukla តួឯកប្រុសក្នុងរឿង «8-year-old bride» បានស្លាប់បាត់បង់ជីវិតនៅក្នុងវ័យ ៤១ ឆ្នាំដោយសារតែគាំងបេះដូង។
ក្នុងដំណឹងដ៏គួរឲ្យសោកស្ដាយនេះដែរ ប្រភពពី India Times បានរាយការថា នៅម៉ោងប្រហែល ៣ ព្រឹកថ្ងៃទី ២ ខែកញ្ញា Siddharth បានភ្ញាក់ពីដំណេក ព្រោះមានអារម្មណ៍ថាគេងមិនលក់និងមិនស្រួលខ្លួន ដោយលោកបានដើរទៅកាន់បន្ទប់ម្តាយរបស់លោក ហើយនិយាយថាលោកឈឺទ្រូងណាស់។ បន្ទាប់ពីនោះ Siddharth បានផឹកទឹកមួយកែវហើយក៏ចូលគេងម្តងទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះយ៉ាងណា ពេលភ្លឺឡើងក្នុងថ្ងៃដដែលនោះ ស្រាប់តែម្ដាយតារារូបនេះ មិនឃើញកូនក្រោកពីគេង គាត់ក៏ទៅមើលដល់បន្ទប់ ហើយក៏ឃើញកូនកំពុងដេកស្ដូក ទោះប្រឹងដាស់ម្តងហើយម្តងទៀតយ៉ាងណាក៏មិនដឹងខ្លួនសោះ រួចម្ដាយរបស់តារារូបនេះ ក៏បញ្ជូនកូនទៅមន្ទីពេទ្យ តែគួរឲ្យសោកស្ដាយ ពេលទៅដល់ពេទ្យ គ្រូពេទ្យក៏បានប្រាប់ថា Siddharth បានស្លាប់បាត់បង់ជីវិតទៅហើយ៕
យ៉ាងណាមិញ ដំណឹងដ៏សោកសៅនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងពិភពសិល្បៈឥណ្ឌា ព្រោះតែរឿងរ៉ាវមួយនេះវាកើតឡើងយ៉ាងរហ័សពេកសឹងតែមិនគួរឲ្យជឿ៕
ប្រភព៖ zingnews
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]