កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ អតីតសមាជិក AOA តារាចម្រៀង Mina បានបង្ហាញខ្លួនជាសាធារណៈ ជាលើកដំបូងបន្ទាប់ពីការប៉ុនប៉ងធ្វើអត្តឃាតលើកទី ៤ កាលពីចុងខែកក្កដា ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ក្នុងវិស័យកម្សាន្តតន្រី្តកូរ៉េ។

ទន្ទឹមនឹងនេះដែរ នៅលើបណ្តាញសង្គម យូធូបក្នុងវីដេអូសំភាសនិ៍លើឆានែល «Jum Jum TV» តារាស្រីរូបនេះបានទម្លាយដោយបាននិយាយថាឪពុកនាង តែងតែវាយធ្វើបាបនាង ថែមទាំងធ្វើឲ្យមានការភ័យខ្លាចយ៉ាងខ្លាំងរហូតមកដល់ពេលបច្ចុប្បន្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះនាងបានបន្ថែមទៀតថា បន្ទាប់ពីឪពុកម្តាយរបស់នាង បានលែងលះគ្នា នាងកាន់តែឃ្លាតឆ្ងាយពីឪពុកនាង។ មីណាបានពន្យល់ថា៖

Mina

យ៉ាងណាមិញ ការចែករំលែករបស់ តារាស្រីវ័យ ២៧ឆ្នាំរូបនេះ បានធ្វើឱ្យមនុស្សជាច្រើនមានការភ័ន្តច្រឡំព្រោះពីមុននាងធ្លាប់និយាយថានាងស្រឡាញ់ឪពុករបស់នាងខ្លាំងណាស់ ថែមទាំង បានចែករំលែករូបថតកាលពីនៅក្មេងជាមួយប៉ារបស់នាងទៀតផង។

មានមតិមួយទៀតបានបន្តទៀតថា នាងក៏បានបង្ហាញផងដែរថានាងខឹងខ្លាំងដោយសារតែ Jimin មេក្រុម AOA មិនអនុញ្ញាតឱ្យនាងទៅជួបឪពុកនាងនៅក្នុងមន្ទីរពេទ្យនៅពេលដែលគាត់ឈឺ ខណៈដែលឪពុករបស់តារាស្រីរូបនេះបានស្លាប់ដោយសារជំងឺមហារីកនៅឆ្នាំ ២០១៤ ។

ទោះជាយ៉ាង រឿងដែល Mina និយាយបណ្តាលឱ្យមានអារម្មណ៍ចម្រុះសម្រាប់មនុស្សជាច្រើន ដែលធ្វើឲ្យទស្សនិកជនជាច្រើនគិតថាតារាចម្រៀងរូបនេះ មានបញ្ហាផ្លូវចិត្ត ថ្វីត្បិតតែដូច្នេះមែន ក៏មានអ្នកខ្លះ មានការអាណិតអាសូរនាងជាពន់ពេក។

ត្រឡប់ទៅវិញ នៅឆ្នាំ ២០២០ Mina មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលនាងបានប្រកាសថាក្នុងរយៈពេលជាច្រើនឆ្នាំនៃជាសមាជិកក្រុម AOA នាងត្រូវបាន សមាជិកដទៃ ធ្វើបាប រហូតដល់នាងទ្រាំលែងបាន បានចាកចេញពីក្រុម កាលពីឆ្នាំ ២០១៩។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏បានធ្លាក់ទឹកចិត្ត ថែមទាំងព្យាយាមធ្វើអត្តឃាត ជាច្រើនដងផងដែរ៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

Mina
Mina
Mina

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]