ជប៉ុន: យោងតាមសម្រង់អត្ថបទដែលចេញផ្សាយដោយគេហទំព័រព័ត៌មានដ៏ល្បី BBC បានធ្វើការចុះផ្សាយថា លោកនាយករដ្ឋមន្រ្តីដែលកំពុងបន្តកាន់អំណាចនាពេលបច្ចុប្បន្នលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Yoshihide Suga) បានប្រកាសថា រូបលោកនឹងលាលែងចេញពីតំណែងនៅក្នុងពេលឆាប់ៗនេះ ស្របពេលដែលមូលហេតុនៅជុំវិញរឿងរ៉ាវនេះ ត្រូវបានគេមើលឃើញថា បណ្តាលមកពីការធ្លាក់ចុះខ្លាំងនៃប្រជាប្រិយភាពរបស់លោក នៅចំពោះមុខនៃវិបត្តិ COVID-១៩ ដែលកាន់តែបន្តរីកធំឡើងៗនៅប្រទេសជប៉ុន។
យ៉ាងណាមិញ យោងតាមប្រសាសន៍ លោក Suga ក៏បានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះទៀតថា លោកនឹងមិនឈរឈ្មោះបោះឆ្នោត ជាប្រធានគណបក្សកាន់អំណាច (LDP) ម្តងទៀត ដែលគ្រោងធ្វើឡើងនៅចុងខែកញ្ញានោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថា លោក Yoshihide Suga មានវ័យ៧២ឆ្នាំ លោកកើតក្នុងគ្រួសារកសិករស្ត្រេបឺរី និងដោយសារតែការខិតខំប្រឹងប្រែងរៀនសូត្រ និងតស៊ូ លោកក៏ត្រូវបានគេបោះឆ្នោតជ្រើសរើសជាក្រុមប្រឹក្សសភាទីក្រុងយ៉ូកូហាម៉ាក្នុងឆ្នាំ ១៩៨៧ ហើយនៅឆ្នាំ២០០៥ លោកត្រូវបានលោកនាយករដ្ឋមន្រ្តី Junichiro Koizumi បានតែងតាំងគាត់ជាអនុរដ្ឋមន្រ្តីក្រសួងកិច្ចការផ្ទៃក្នុងនិងទំនាក់ទំនង ព្រមទាំងកាលពីពេលកន្លងទៅថ្មីៗនេះ លោកត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីបន្តពីលោក Shinzo Abe ថែមទៀតផង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]