កំពុងសោម៖  ពិតណាស់ តារាស្រីកំពុងល្បីឈ្មោះ ថ្មីៗនេះ វីរៈ និច បានធ្វើឲ្យហ្វេនគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងគ្រប់គ្នា ខណៈពេលដែលបើកបង្ហាញមុខគូស្នេហ៍ជាសាធារណៈ។ ក្នុងនោះដែរ គេដឹងទៀតថា ប៉ុន្មានជាងមុនខែមុន នាងបានភ្ជាប់ពាក្យ ធ្វើឡើងបែបសាមញ្ញ ។

ក្នុងនោះដែរ ស្របពេលមានឈ្មោះជាគូដណ្ដឹងនឹងគ្នារួចមិនបានប៉ុន្មានផង កញ្ញា វីរៈ និច ក៏បានត្រៀមខ្លួជាស្រេចដើម្បីក្លាយជាកូនក្រមុំផងដែរ។ ជាក់ស្ដែងកាលពីថ្មីៗកន្លងទៅ កញ្ញា ក៏បានបង្ហោះរូបភាព Pre Weddingជាច្រើនសន្លឹក ជាមួយអនាគតស្វាមីយ៉ាងស្រស់សោភាដូចជាព្រះអង្គនិងព្រះនាងដូច្នេះឯង ពោលគឺមើលទៅពិតជាសាកសមគ្នា ហើយផ្អែមល្ហែមខ្លាំងតែម្ដង។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោឡែក ស្រាប់តែមុននេះបន្តិច តារាចម្រៀងស្រីសាច់សខ្ចីរូបនេះ ក៏បានបង្ហោះរូបគូជាមួយអនាគតស្វាមី ពីរបីសន្លឹកថែមទៀត ក្នុងឈុតសម្លៀកបំពាក់ជាកូនក្រមុំកូនកម្លោះយ៉ាងស្រស់ស្អាតថែមទៀតផង។ យ៉ាងណាមិញ ក្នុងរូបនេះផងដែរ ច្បាស់ណាស់ថា វីរៈ និច កំពុងនឹងថតPre-Wedding ម្ដងទៀត ដោយលើកនេះនាងបានទៅផ្តិតយកទិដ្ឋភាពក៏ដូចជាសាងអនុស្សាវរីយ៍នៅឯមាត់សមុទ្រដ៏ខៀវស្រងាត់វិញម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

 វីរៈ និច 
 វីរៈ និច និង គូដណ្ដឹង 
 វីរៈ និច និង គូដណ្ដឹង 
 វីរៈ និច 
 វីរៈ និច និង គូដណ្ដឹង
 វីរៈ និច និង គូដណ្ដឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]