រាជធានីភ្នំពេញ៖ ក្នុងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី០១ និងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យធីតា បានរកឃើញមានវិជ្ជមានកូវីដ១៩ លើក្រុមកម្មករផ្នែកសាងសង់ជិត១០០នាក់ បម្រើការក្នុងក្រុមហ៊ុនមួយកន្លែងឈ្មោះ VATTANAC (BERWERY) គឺជារោងចក្រផលិតស្រាបៀរ មានអាស័យដ្ឋាន ស្ថិតក្នុងផ្លូវលេខ១១៤ ក្នុងភូមិរំបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
សូមជម្រាបថា រោងចក្រផលិតស្រាបៀរខាងលើ ពុំទាន់ដំណើរការសង្វាក់ផលិតកម្មរបស់ខ្លួនឡើយ ពោល គឺកំពុងតែដំណើរការសាងសង់ទីតាំងប៉ុណ្ណោះ ដោយមានចំនួនកម្មករសរុបជិត១ពាន់នាក់កំពុងធ្វើការសាងសង់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើយោងតាម លោកវរសេនីយ៍ត្រី ពៅ ពិសី នាយប៉ុស្តិ៍រដ្ឋបាលនគរបាលព្រែកឯង បានបញ្ជាក់អោយដឹងថា ដំបូងឡើយនៅវេលាម៉ោង១៩យប់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានតេស្តិ៍សំណាករកឃើញមានកម្មករក្នុងរោងចក្រចំនួន៣៣នាក់ មានស្រី០៥នាក់ ដែលមានវិជ្ជមានកូវីដ១៩ ព្រោះតែ ពួកគេបានប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩ ។
ក្រោយពីរកឃើញមានកម្មករវិជ្ជមានហើយនោះ នៅវេលាថ្ងៃត្រង់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យធីតា ក៏បានបន្តចុះធ្វើសំណាកលើក្រុមកម្មករទាំងអស់ក្នុងរោងចក្រចំនួន៦៧៩នាក់ មានស្រី១៩១នាក់ ។
ទីបំផុត ការតេស្តសំណាករួចមកក្រុមគ្រូពេទ្យបានរកឃើញកម្មករចំនួន៥១នាក់ ក្នុងនោះមានជនជាតិខ្មែរ៣៧នាក់ (ស្រី១០នាក់) និងជនជាតិវៀតណាម១៤នាក់ ដែលមានវិជ្ជមានកូវីដ១៩។
ដូច្នេះ លទ្ធផលរួមទាំង២ថ្ងៃ គឺក្រុមគ្រូពេទ្យបានពិនិត្យរកឃើញអ្នកវិជ្ជមានកូវីដ១៩ សរុប៨៤នាក់។
គួរបញ្ជាក់ផងដែរថា ចំពោះអ្នកដែលត្រូវបានតេស្តឃើញមានលទ្ធផលវិជ្ជមានមេរោគកូវីដ១៩ គឺត្រូវបានដឹកយកទៅព្យាបាល។ ខណៈអ្នកដែលបានឆ្លងកាត់ការតេស្តសំណាកទាំងអស់ គឺតម្រូវឱ្យធ្វើចត្តាឡីស័កដាក់ខ្លួនដាច់ដោយឡែក នៅក្នុងរោងចក្រផ្ទាល់តែម្តង ដើម្បីតាមដានអាការៈ និងរងចាំការតេស្តសំណាកជាបន្តបន្ទាប់នៅពេលក្រោយ។
ក្នុងនោះដែរ ភាគីខាងថៅកែរោងចក្រ ជាអ្នកធានារ៉ាប់រងទទួលខុសត្រូវលើការហូបចុក និងស្នាក់នៅទាំងអស់កំឡុងជាប់ការធ្វើចត្តាឡីស័កនេះ។ ចំណែកឯ ទីតាំងរោងចក្រខាងលើ មកទល់ពេលនេះ ត្រូវបានបិទខ្ទប់បណ្តោះអាសន្ន ដោយមានកងកម្លាំងសមត្ថកិច្ចប្រចាំការយាមកាមយ៉ាងតឹងរ៉ឹង៕
ប្រភព៖ KSP
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]