ជំងឺទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃ ដ្បិតព្យាបាលមិនជាដាច់ក៏ពិតមែន តែការព្យាបាលត្រឹមត្រូវអាចបញ្ចៀសនូវផលវិបាកផ្សេងៗ ធ្វើឲ្យអ្នកជំងឺអ្នកទឹកនោមផ្អែមរស់នៅបានយូរ អាចធ្វើការ ឬប្រកបរបបចិញ្ចឹមជីវិតបានធម្មតា ។ លោកវេជ្ជបណ្ឌិត ប៊ុន សុជាតិ គ្រូពេទ្យជំនាញជំងឺទឹកនោមផ្អែមក្នុងសហគមន៍ បានណែនាំនូវគោលការណ៍សំខាន់ៗ ដើម្បីឲ្យការព្យាបាលជំងឺទឹកនោមផ្អែមបានជោគជ័យ។
១. របបអាហារ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសម្រាប់អ្នកជំងឺទឹកនោមផ្អែមអាចនឹងមានការលំបាកក្នុងការជ្រើសរើសប្រភេទអាហារ ដើម្បីកុំឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងខ្ពស់ ដូច្នេះហើយអ្នកជំងឺទឹកនោមផ្អែមត្រូវយកចិត្តទុកដាក់ និងបែងចែករបបអាហារណាដែលអាចញ៉ាំបានតិច (អាហារមានជាតិស្ករខ្ពស់) និងអាហារដែលអាចញ៉ាំបានច្រើន (ក្រុមអាហារមានជាតិស្ករទាប)។
២. ហាត់ប្រាណ
ការហាត់ប្រាណជួយអ្នកជំងឺទឹកនោមផ្អែមបានច្រើន ប្រសិនបើអ្នកជំងឺមិនធាត់លើសទម្ងន់នោះទេ ត្រូវហាត់ប្រាណឲ្យបាន ៥ថ្ងៃ/សប្តាហ៍ ដោយក្នុង១ថ្ងៃត្រូវហាត់ពី ៣០-៤៥នាទី។ ផ្ទុយទៅវិញ បើអ្នកជំងឺធាត់លើសទម្ងន់ ត្រូវបង្កើនការហាត់ប្រាណឲ្យបានច្រើនជាងអ្នកជំងឺធម្មតា ដោយអាចហាត់ពេលព្រឹកផង និងល្ងាចផង។
៣. ការប្រើប្រាស់ថ្នាំ
ការប្រើថ្នាំក៏ជារឿងសំខាន់ដែរអ្នកជំងឺទឹកនោមផ្អែមត្រូវធ្វើតាមការណែនាំរបស់គ្រូពេទ្យ ចៀសវាងការប្រើថ្នាំតាមគ្នា ឬក៏លេបថ្នាំពេលធ្វើទុក្ខ ហើយឈប់លេបនៅពេលស្ថានភាពជំងឺបានប្រសើរ។
លោកវេជ្ជបណ្ឌិត ប៊ុន សុជាតិ លើកឡើងថា ការព្យាបាលជំងឺទឹកនោមផ្អែមត្រឹមត្រូវ ពឹងផ្អែកលើចំណុចសំខាន់ទាំង៣ខាងលើ ទើបទទួលបានជោគជ័យ គឺ ការហូបចុក ហាត់ប្រាណ និងការប្រើប្រាស់ថ្នាំ។ ក្រៅពីនោះក៏មានកត្តារួមផ្សំផ្សេងទៀត ដូចជាការគ្រប់គ្រងសម្ពាធឈាមឲ្យបានត្រឹមត្រូវ គ្រប់គ្រងកម្រិតជាតិខ្លាញ់ឲ្យបានល្អ និងការចូលរួមពីក្រុមគ្រួសារជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]