កូរ៉េខាងត្បូង៖ តារាចម្រៀងស្រី ដែលជាសមាជិកក្រុម Girl Crush Yuka នាពេលថ្មីៗនេះ បានប្រកាសអំពីការលែងលះរបស់របស់នាង ជាមួយស្វាមីរបស់នាង ព្រមទាំងការមានកូនរបស់នាងផងដែរ។
កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ Yuka បានធ្វើការប្រកាសនៅលើបណ្តាញសង្គម Instagram ជាមួយរូបភាពកូនរបស់នាង អមជាមួយសារផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ តារាចម្រៀងស្រី Yuka បានសរសេររៀបរាប់ដូច្នេះថា៖
ខ្ញុំគិតថា វាស្រេចតែខ្ញុំ។ មូលហេតុដែលខ្ញុំសរសេរនេះ ដោយសារតែគ្មានមូលហេតុលាក់បាំងទៀតទេ។ ខ្ញុំបានសំរេចចិត្តលែងលះប្តីបច្ចុប្បន្នរបស់ខ្ញុំហើយគាត់ធំធាត់ល្អហើយខ្ញុំនឹងធ្វើការងាររបស់ខ្ញុំអោយបានល្អហើយខ្ញុំនឹងចិញ្ចឹមគាត់អោយបានល្អដោយមិនខ្វល់ខ្វាយ” ។
សូមបញ្ជាក់ថា តារាសម្រៀងស្រី Yuka ត្រូវបានបញ្ចូលជាសមាជិកថ្មីរបស់ Girl Crush កាលពីខែមីនា កន្លងទៅនេះ។ ក្រុមចម្រៀងនារីនេះបានបង្ហាញខ្លួនលើកដំបូងក្នុងនាមជាសមាជិកចំនួន ៤ នាក់ជាមួយនឹងបទ“ Memories” នៅខែមេសាឆ្នាំ ២០១៩៕
ប្រភព៖ Allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]