ភ្នំពេញ៖ ប៉ុន្មានឆ្នាំចុងក្រោយមកនេះ គេកត់សម្គាល់ឃើញមានសិល្បការិនីល្បីៗជាច្រើន បានសម្រេចចិត្តរៀបការ ខណៈការងារសិល្បៈកាន់តែជោគជ័យទៅមុខ។ បន្ទាប់ពីរៀបការកសាងគ្រួសារ គេក៏ឃើញជីវិតប្ដីបន្រពន្ធតារាទាំងនេះ សុទ្ធសឹងតែមានក្ដីសុខ ពោរពេញដោយសុភមង្គលខ្លាំងតែម្ដង។

លើសពីនេះទៅទៀត បើក្រឡេកមើលតារាស្រីខ្មែរមួយចំនួន មានភ័ព្វសំណាងបានប្ដីអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម ហើយមានយសស័ក្ដិខ្ពស់ក្នុងជួររាជការទៀតផង។ មិនតែប៉ុណ្ណោះ ស្វាមីតារាទាំងនេះមានមុខជំនួញក្នុងដៃច្រើនកន្លែងគួរឲ្យកត់សម្គាល់។ ម្យ៉ាងវិញទៀត ទោះមានស្វាមីជាអ្នកមាន តែអ្វីដែលគួរឲ្យសរសើរនោះ តារាទាំងនេះមិនព្រមប្រើជីវិតហ៊ឺហារ បង្ហោះអួតសម្ភារៈនិយម ពាក់គ្រឿងពេជ្រជ្រែកខ្លួនអួតគេឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តារាស្រីដែលមានស្វាមី ជាអ្នកមានទ្រព្យច្រើន តែនៅប្រើជីវិតរស់នៅបែបសាមញ្ញទាំងនោះមានដូចជា៖

១៖ អ្នកនាង នៅ សូនីតា

គេដឹងផងដែរថា បច្ចុប្បន្នតារាសម្ដែងស្រីអ្នកនាង នៅ សូនីតា មានងារជាជំទាវ តែតារាស្រីរូបនេះនៅតែប្រើជីវិតបែបសាមញ្ញធម្មតា មិនអួតអាងរឿងឋានៈឡើយគួរឲ្យសរសើរ។

អ្នកនាង នៅ សូនីតា
អ្នកនាង នៅ សូនីតា និងស្វាមី

២៖ អ្នកនាង ឌុច លីដា

បើនិយាយដល់តារាសម្ដែងស្រីរាងតូចច្រឡឹងអ្នកនាង ឌុច លីដា បើទោះបានមានស្វាមីធ្វើការនៅក្នុងជួររាជការ ហើយមានឋានៈខ្ពស់ក៏ពិតមែន តែតារារូបនេះ មិនដែលបង្ហោះអួតរឿងទ្រព្យសម្បត្តិឡើយ។

អ្នកនាង ឌុច លីដា
អ្នកនាង ឌុច លីដា និងស្វាមី

៣៖ អ្នកនាង ម៉ាក សែនសូនីតា

បច្ចុប្បន្នអ្នកនាង ម៉ាក សែនសូនីតា បានរៀបការជាមួុយស្វាមីដែលមានទ្រព្យសម្បត្តិច្រើន ព្រមទាំងមានមុខងារក្នុងជួររាជការមានឋានៈក៏ខ្ពស់ និងជាអ្នករកស៊ីលើមុខជំនួញច្រើនកន្លែង តែតារាស្រីរូបនេះនៅតែប្រើជីវិតបែបធម្មតា មិនសូវអួតអំពីទ្រព្យឡើយ។

អ្នកនាង ម៉ាក សែនសូនីតា
អ្នកនាង ម៉ាក សែនសូនីតា និងស្វាមី

៤៖ អ្នកនាង សុគន្ធ និសា

កំពូលតារាចម្រៀងស្រីស្រគត់ស្រគំអ្នកនាង សុគន្ធ និសា បានរៀបការជាមួយអ្នកស្វាមីដែលមានមុខជំនួញធំក្នុងដៃ តែទោះបីជាយ៉ាងណា ក៏តារាស្រីរូបនេះ នៅតែប្រើជីវិតរស់នៅមិនសម្ញែងអួតរឿងលុយកាក់ និងមិនប្រើជីវិតហ៊ឺហារឡើយ។

អ្នកនាង សុគន្ធ និសា
អ្នកនាង សុគន្ធ និសា និងស្វាមី

៥៖ អ្នកនាង ឱក សុគន្ធកញ្ញា

បើងាកមកមើលកំពូលតារាចម្រៀងស្រីអ្នកនាង ឱក សុគន្ធកញ្ញា គេដឹងដែរថានាងបានរៀបការជាមួយកូនប្រុសម្ចាស់ផលិតកម្មរស្មីហង្សមាស ដែលជាអ្នកមានទ្រពន្យសម្បត្តិច្រើន ប៉ុន្តែតារារូបនេះ មិនដែលបង្ហោះរូបអួតសម្ញែងរឿងទ្រព្យនោះឡើយ។

អ្នកនាង ឱក សុគន្ធកញ្ញា
អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]