តារាកម្សាន្ត: ឆ្លងកាត់នូវរបត់នៃការវិវត្តរបស់ខ្សែភាពយន្តខ្មែរ តារាស្រីដ៏ឆ្នើម៣ជំនាន់ប្រចាំខ្សែភាពយន្ត គឺលោកស្រី សាក់ស៊ីស្បោង តារាស្រីច្រើនសម្តែងតួឆ្នាស់ប្រចាំទសវត្សឆ្នាំ៦០ និង៧០ អ្នកស្រីសួស សុគន្ធថាវរី តារាស្រីឆ្នាស់ឆ្នើមប្រចាំទសវត្សឆ្នាំ៨០ និង៩០និងអ្នកស្រី ស្វែងសុជាតា តារាស្រីពហុទេពកោសល្យប្រចាំទសវត្សឆ្នាំ៩០ ឆ្នាំ២០០០ និងរហូតមកទល់ពេលបច្ចុប្បន្ន ត្រូវបានគេប្រសិទ្ធិនាមឲ្យថាជាតារាស្រីកាច ឆ្នាស់ ឆ្នើមប្រចាំភាពយន្តខ្មែរ ដោយសារតែទេពកោសល្យសម្តែងប្រកបដោយភាពរស់រវើក និងសមសួន ក្នុងការសម្តែងជាតួកាចឆ្នាស់បានយ៉ាងល្អ។
យ៉ាងណាមិញខាងក្រោមនេះគឺជារឿង និងរូបភាពមួយចំនួនដែលតារាស្រីទាំងបីដួងនេះបានសម្តែងជាតួឆ្នាស់ ឆ្នើម សូមទស្សនាដូចតទៅ÷
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១/. លោកស្រី សាក់ស៊ីស្បោង :

លោកស្រីសាក់ស៊ីស្បោង ធ្លាប់បានចូលរួមសម្តែងក្នុងរឿង វិលវិញណាបង រឿង អប្សារា រឿង រស់ដោយសប្បាយចិត្ត រឿងព្រះប្រជាកុមារ និង វាសនាអកុសល។
២/. អ្នកស្រីសួស សុគន្ធថាវរី

អ្នកស្រី សួស សុគន្ធថាវរី គឺជាអតីតកំពូលតារាឆ្នាស់ឆ្នើមដ៏ល្បីល្បាញក្នុងទសវត្សរ៍ ៨០-៩០។ នៅក្នុងឆ្នាំ ១៩៨៧ ហើយរឿងដែលគាត់សម្តែងមានចំនួន ១១ រឿង ហើយភាគច្រើនគាត់សម្តែងជាតួកាចឆ្នាស់ឆ្នើមបានយ៉ាងសាកសមបំផុត។
៣/.អ្នកស្រី ស្វែង សុជាតា

តារាស្រីពហុទេពកោសល្យក្នុងវិស័យសម្តែងរូបនេះក៏ត្រូវបានគេស្គាល់ថាជាតារាស្រីដែលសម្តែងជាតួឆ្នាស់ឆ្នើមបានសមជាងគេផងដែល ដោយនៅក្នុងនោះតារាស្រីរូបនេះបានធ្លាប់សម្តែងក្នុងរឿង មរណមាតា សម្តែងជាតួម្តាយចុង បានយ៉ាងសមឥតខ្ចោះតែម្តង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]