ភ្នំពេញ: យោងតាមលទ្ធផលកិច្ចប្រតិបត្តិការ នៃការអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានធ្វើកាអនុវត្តវិធានការច្បាប់បានចំនួន ១៥៤ករណីរួមមាន÷

១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ៣៤៩នាក់(បញ្ជូនទៅតុលាការ)០៤នាក់

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

២.ឃាត់យានយន្ត: រថយន្តចំនួន ៥គ្រឿង ម៉ូតូចំនួន ៥៣គ្រឿង

៣.ពិន័យជាប្រាក់ ចំនួន ១,៦០០,០០០រៀល។   

សូមរំលឹកផងដែលថា ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវបានហាមឃាត់។ទណ្ឌកម្ម ចំពោះបទមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស (សម្រាប់បុគ្គល) (មាត្រា៥ និង១៩នៃអនុក្រឹត្យ) ដោយផ្អែកលើកម្រិតនៃការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ ក្រសួងសុខាភិបាលត្រូវចេញប្រកាស ឬសេចក្តីសម្រេច ដើម្បីកំណត់អំពីបុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស និងទីកន្លែងដែលតម្រូវឲ្យមានការពាក់ម៉ាស។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមពុកម៉ែ បងប្អូនមេត្តាចូលរួមអនុវត្តវិធានការ "៣កុំ និង ៣ការពារ" ដើម្បីកាត់ផ្តាច់ខ្សែចម្លងមេរោគកូវីដ១៩នេះឲ្យអស់ពីកម្ពុជា៕

សេចក្តីជូនដំណឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]