រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រកាសព័ត៍មាន ស្ដីពីការចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកា ដូសជំរុញ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងសហព័ទ្ធ (ស្វាមី ឬភរិយា) និងប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង ដែលបានចាក់វ៉ាក់សាំងកូវីសែល ដូសទី១ និងដូសទី២រួចរាល់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ តាមកម្មវិធី និងទីកន្លែងដែលបានកំណត់ជូន។

១.ខណ្ឌ៧មករា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មន្ទីរពេទ្យពេទ្យបង្អែករាជធានីភ្នំពេញ

២.ខណ្ឌដូនពេញ

មន្ទីរពេទ្យបង្អែកចតុមុខ

៣.ខណ្ឌឬស្សីកែវ

មន្ទីរបង្អែកសម្តេចឪ សម្តេចម៉ែ

មណ្ឌលសុខភាពគីឡូលេខ៩

៤.ខណ្ឌសែនសុខ

មន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា ចិន សែនសុខ

មណ្ឌលសុខភាពឃ្មួញ ក្រាំងធ្នង់ ភ្នំពេញថ្មី និងទឹកថ្លា

៥. ខណ្ឌច្បារអំពៅ

មន្ទីរពេទ្យបង្អែកច្បារអំពៅ

មណ្ឌលសុខភាពព្រែកឯង និរោធ ក្បាលកោះ និង ព្រែកថ្មី

៦. ខណ្ឌពោធិ៍សែនជ័យ

មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង

មណ្ឌលសុខភាពសំរោងក្រោម និងមណ្ឌលសុខភាពសាមគ្គី

៧.ខណ្ឌទួលគោក

មណ្ឌលសុខភាពទួលគោក

៨.ខណ្ឌចំការមន

មណ្ឌលសុខភាពផ្សារដើមថ្កូវ

៩.ខណ្ឌបឹងកេងកង

មណ្ឌលសុខភាពទួលស្វាព្រៃ

១០. ខណ្ឌព្រែកព្នៅ

មណ្ឌលសុខភាពសំរោង

មន្ទីរពេទ្យបង្អែកព្រែកព្នៅ ពញាពន់ និងគោករកា

ខណ្ឌកំបូល

មណ្ឌលសុខភាពបឹងធំ

មណ្ឌលសុខភាពកំបូល, ស្នោរ, ឪឡោក និង ប្រឡះឡាង។

ដោយែក ចំពោះឯកសារ ដែលបងប្អូនចាំបាច់ត្រូវភ្ជាប់មកជាមួយ រួមមាន (១) បណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ (២) បណ្ណ សម្គាល់ខ្លួនមន្ត្រីរាជការ-បុគ្គលិក និង (៣) អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬ ឯកសារដែលបានប្រើប្រាស់ក្នុងការ ចាក់វ៉ាក់សាំងដូសទី១ព្រមទាំងត្រូវគោរពនូវលក្ខខណ្ឌនៃការទទួលបាន វ៉ាក់សាំងដូសជំរុញរបស់ពួកគាត់ដែលបាន ចាក់វ៉ាក់សាំង ដូសទី១ និងដូសទី២រួចរាល់ ដែលមានគម្លាតរយៈពេលចាប់ពី ០៤ (បួន) ទៅ ០៦ (ប្រាំមួយ) ខែឡើង បន្ទាប់ពីបានចាក់វ៉ាក់សាំងដូសមូលដ្ឋាន។

ទន្ទឹមនឹងនេះ អាជ្ញាធររាជធានីភ្នំពេញ ក៏បានក្រើនរំលឹក និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញ ទៅទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដុសជំរុញ ឬ ដូសទី៣ ត្រូវប្រកាន់ខ្ជាប់ឱ្យបានជាដាច់ខាតនូវការរក្សាគម្លាត សុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរ ចៀសវាងការឈរប្រជ្រៀតគ្នា កៀកគ្នា ណែនណាន់តាន់តាប់ ហើយសូមចូលរួម អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ «៣ ការពារ និង ៣ កុំ» របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

សូមអានសេចក្តីលម្អិតខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]