ភ្នំពេញ៖ កាលពីថ្មីៗនេះ Admin ជីកចក់ ដែលត្រូវបានគេស្គាល់ជាច្រើន ក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាអ្នកវិភាគស្នេហាវិស័យកីឡាបាល់ទាត់ បានបង្ហោះរូបភាពជាច្រើន គួរឲ្យចាប់អារម្មណ៍ នៃជីវិតប្រចាំថ្ងៃយ៉ាងសាមញ្ញរបស់ តារាបណ្តាញសង្គមមួយរូបនេះ។

ក្នុងនោះផងដែរ បើក្រឡេកមើលរូបថត ដែលលោកបានចែកចាយនៅលើគណនីជាផ្លូវការនោះ បានទម្លាយរូបភាពទេសភាព នៃដីចំការ ដ៏ធំល្វឹងល្វើយ ពិតជាគួរឲ្យចង់គយគន់ រួមទាំងនឹង សកម្មភាពមួយចំនួនទៀត ដោយកាដាំដំណាំ ឆ្កាព្រៃយ៉ាងស្ទាត់ជំនាញ ដែលទំនងមើលទៅលោក ពិតជាអ្នកចំការម្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណា បើក្រឡេកមើលមួយជ្រុងទៀត យើងសង្កេតឃើញថា លោកក៏បានបង្អួតរាង ឈរថតជាមួយនឹងឡានស៊េរីទំនើបផងដែរ ដែលគេអាចមើលឃើញថា រថយន្តមួយនេះ ជាម៉ាក Ford Raptor ដែលគេអាចប៉ាន់ប្រមាណតម្លៃ ជាង ១០ម៉ឺនដុល្លារឯណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាពដែលលោក​បានបង្ហោះ
រូបភាពដែលលោក​បានបង្ហោះ
រូបភាពដែលលោក​បានបង្ហោះ
រូបភាពដែលលោក​បានបង្ហោះ
រូបភាពដែលលោក​បានបង្ហោះ
រូបភាពដែលលោក​បានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]