ថៃ៖ ក្រោយពេលរៀបការជាមួយស្វាមីដ៏ល្អ រយៈពេលជាយូរមកនេះ បច្ចុប្បន្ន តារាសម្ដែងដ៏មានប្រជាប្រិយភាព នាង Mew Nittha ក៏កំពុងមានផ្ទៃពោះកូនក្នុងផ្ទៃជាលើកដំបូង ហើយពេលនេះក៏មានរយៈពេលជាង ៧ខែ កាន់តែជិតដល់ថ្ងៃសម្រាលផងដែរ។

Mew និងស្វាមី 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្របគ្នានេះដែរ ពីមួយថ្ងៃទៅមួយថ្ងៃ Mew ក៏តែងតែបង្ហាញសកម្មភាពនានា ទាំងការទទួលបានការយកចិត្តទុកដាក់ពីស្វាមីនាង ពិសេស Mew ក៏ឧស្សាហ៍បង្អួតសម្រស់អំឡុងពេលមានផ្ទៃពោះ យ៉ាងស្រស់ស្អាតជាញកញាប់នៅលើបណ្ដាញសង្គម។

ជាក់ស្ដែង ថ្មីៗនេះ Mew ទើបតែបង្ហោះរូបភាពមួយចំនួន ដែលបង្ហាញពីផ្ទៃពោះដ៏ធំរបស់នាងយ៉ាងច្បាស់ៗ ថតបញ្ចេញស្ទាយ៍ញញឹមយ៉ាងរីករាយ ហាក់កំពុងរង់ចាំស្វាគន៍វត្តមានកូនដំបូងរបស់នាងនាពេលឆាប់ៗនេះ មើលទៅគ្រប់រូបភាពទាំងនោះ ទោះបីជាកំពុងពពោះពិតមែន តែ Mew នៅតែមើលទៅស្អាតដដែលមិនចាញ់ពីមុនឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Mew
Mew
រូបថ្មី Mew
រូបថ្មី Mew
រូបថ្មី Mew

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]