កូរ៉េខាងត្បូង៖ នៅក្នុងការផ្សាយពាណិជ្ជកម្មថ្មីៗនេះ សម្រាប់ផលិតផលអាហារបំប៉នសុខភាពម៉ាក BB LAB តារាសម្តែងស្រី Go Hyun Jun បានប្រែក្លាយខ្លួន មកជាមួយស្បែកស្អាតសក់វែងភ្លឺរលោងនិងស្នាមញញឹមដ៏ទាក់ទាញ។អ្នកដែលបានទស្សនាពាណិជ្ជកម្មនេះ មានការភ្ញាក់ផ្អើលជាខ្លាំង ដែលដឹងថានាងមានអាយុ ៥០ ឆ្នាំ នៅឆ្នាំនេះហើយ សម្រស់នៅតែស្រស់ស្អាតក្មេងជាងវ័យដដែល។
ពួកគេបានប្រៀបធៀបនាងទៅនឹង“ បិសាចជញ្ជក់ឈាមដែលមិនចេះចាស់” ហើយហៅនាងថាជា“ ទេពអប្សរពិតៗ” ដែលមានភាពស្រស់ស្អាតនិងថ្លៃថ្នូរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ គេមិនអាចបដិសេធបានទេថា នាងមើលទៅក្មេងជាងអាយុពិតរបស់នាង ដោយគ្មានការសង្ស័យនាងគឺជាគំរូដ៏ល្អឥតខ្ចោះដើម្បីផ្សាយពាណិជ្ជកម្មផលិតផលដែលអះអាងថាជួយឱ្យស្បែកភ្លឺថ្លា។
នាងអាចបោកបញ្ឆោតមនុស្សជាច្រើនឱ្យគិតថា នាងមានវ័យចំណាស់ថយក្រោយ ជាមួយនឹងរាល់ឆ្នាំដែលបានកន្លងផុតទៅនាងកាន់តែមានភាពអស្ចារ្យស្រស់ស្អាតមិនចាញ់នារីវ័យ ១៨ឆ្នាំឡើយ។ សម្រស់របស់ Go Hyun Jung ពិតជាស័ក្តិសមនឹងអាយុរបស់នាងណាស់ ក្រៅពី Go Hyun Jung នៅមានតារាសម្តែងស្រី ៧ រូបទៀតដែលធ្វើឱ្យមនុស្សជាច្រើន ផ្ទុះការភ្ញាក់ផ្អើលជាមួយនឹងសម្រស់ក្មេងជាងវ័យរបស់ពួកគេ៕
ប្រភព៖ Koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]