ភ្នំពេញ៖ តារាសម្តែងល្បីម្នាក់ក្នុងប្រទេសកម្ពុជា កញ្ញា អាណារ៉ូស ជាតារាម្នាក់ដែលទស្សនិកជនធ្លាប់ឃើញក្នុងបណ្តាញសង្គមសង្គមជាញឹកញ៉ាប់ ដោយភាគច្រើនកញ្ញាតែងតែ បង្ហាញជារឿយៗអំពីភាពសុីវិល័យ ឡូយឆាយ និងសម្លៀកបំពាក់បែបសុិចសុី ទាន់សម័យផងដែរ។

ជាក់ស្តែងថ្មីៗនេះ អាណារ៉ូស បានផ្លាស់ប្តូរស្ទីលថ្មី១៨០ដឺក្រេ ដោយធ្លាប់ស្លៀកសម្លៀកបំពាក់បែបសុិចសុី តែលើកនេះគឺជំនួសដោយគ្រងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរវិញម្តង ក្រឡេកមើលស្បែកកញ្ញាមានភាពរលោងស្រិល និងរាងវិញគឺតូចច្រឡឹងតែម្តង ហើយទោះបីកញ្ញាមានសម្រស់ស្អាតស្រាប់តាមរបៀបមនុស្សសម័យថ្មីពិតមែន ប៉ុន្តែនៅពេលគ្រងឈុតសម័យដើម គឺនៅតែស្អាត និងរមទម្យសមជានារីខ្មែរពិតៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីនេះ មហាជនក៏ដូចជាអ្នកគាំទ្រ តារារូបនេះក៏បានពោលពាក្យសរសើរជាច្រើនដែលតារារូបនេះ អាចស្លៀកសម្លៀកបំពាក់ទាំងសម័យក៏បាន ទាំងបុរាណក៏នៅស្អាត នៅតែសមផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

អាណារ៉ូស 
អាណារ៉ូស 
អាណារ៉ូស ពេលគ្រងឈុតបុរាណ
អាណារ៉ូស ពេលគ្រងឈុតបុរាណ
អាណារ៉ូស ពេលគ្រងឈុតបុរាណ
អាណារ៉ូស ពេលគ្រងឈុតបុរាណ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]