ភ្នំពេញ៖ កែវ វាសនា គឺជាតារាចម្រៀងជើងចាស់មួយរូប ដែលមានប្រជាប្រិយភាពខ្លាំង ដោយលោកត្រូវបានទស្សនិកជនគោរពស្រលាញ់ និងទទួលជាតារាម្នាក់ដែលស្ថិតនៅក្នុងមិត្តៗយុវវ័យច្រើនឆ្នាំណាស់មក។

ជាការពិតណាស់ ក្រៅពីភាពជោគជ័យក្នុងវីថីសិល្បៈអស់រយៈពេលជាយូរមកហើយ តារាប្រុសរូបនេះក៏បានរៀបការ មានគ្រួសារ និងសាងសុភមង្គល ដោយទទួលបានចំណងដៃ កូនប្រុសមួយ និងស្រីមួយផងដែរ ដែលកន្លងមកលោកតែងបង្ហាញជារឿយៗអំពីសកម្មភាពជាមួយគ្រួសារជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ថ្មីៗនេះ កែវ វាសនា ក៏នៅតែបង្ហាញសកម្មភាពផ្អែមល្អែមជាមួយនឹងគ្រួសារដដែល ដោយរួមទាំងការធ្វើដំណើរកម្សាន្ត ការបរិភោគអាហារជុំគ្នា នៅផ្ទះ និងនៅតែតំបន់រមនីយដ្ឋានផ្សេងៗ ដែលនេះគឺបង្ហាញយ៉ាងច្បាស់ៗថា គ្រួសារលោក គឺសេចក្តីសុខ កក់ក្តៅ និងត្រជាក់ត្រជុំខ្លាំងណាស់។

ក្រៅពីនេះអ្នកគាំទ្រ ក៏បានបញ្ចេញមតិពោលពាក្យសរសើរទៅគ្រួសាររបស់ កែវ វាសនាយ៉ាងខ្លាំង ដែលមួយថ្ងៃៗគឺពោរពេញដោយសុភមង្គលរៀងរាល់ថ្ងៃផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

កែវ វាសនា និងភរិយា
កែវ វាសនា និងភរិយា
កែវ វាសនា និងភរិយា
កែវ វាសនា និងគ្រួសារ
កែវ វាសនា និងគ្រួសារ
កែវ វាសនា និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា