កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ មានប្រភពមួយ បានទម្លាយ ប្រាក់ចំណូលរបស់តារាសម្តែងស្រី Jun Ji Hyun សម្រាប់ឆ្នាំ ២០២១ ដែលមានរហូតទៅដល់ ១៤,៧ លានដុល្លារអាមេរិក ដែលខ្ពស់ជាងចំណូលរបស់តារាសម្តែងប្រុសស៊ីថ្លៃជាងគេ Kim Soo Hyun និងតារាទូទស្សនិ៍ដ៏មានប្រជាប្រិយផាព Yoo Jae Suk ទៅទៀត។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃទី ៣ ខែកញ្ញា អ្នកម្តាយរូបនេះ រកចំណូលបានប្រហែលជាង ៨សែនដុល្លារ ក្នុងមួយការផ្សាយពាណិជ្ជកម្មរបស់នាងជារៀងរាល់ឆ្នាំ។ ជាក់ស្តែង ក្នុងឆ្នាំនេះ នាងមាន ដៃគូសហការប្រេ៊ននៅក្នុងដៃចំនួន ១៦ ម៉ាកផ្សេងៗគ្នា ដែលធ្វើឱ្យនាងប៉ាន់ប្រមាណថា ប្រាក់ចំណូលសរុបនៅឆ្នាំនេះមានប្រហែល ១៧ ពាន់លានវ៉ុន (ប្រហែលជាង ១៤លានដុល្លារ)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ប្រាក់ចំណូលរបស់នាង ត្រូវបាននាំមុខ តារាសម្តែង Kim Soo Hyun ជាមួយប្រាក់ចំណូលប្រហែល ១១ លានដុល្លារ ហើយ Yoo Jae Suk ជាប់ចំណាត់ថ្នាក់លេខ ៣ ជាមួយនឹងការប៉ាន់ប្រមាណប្រាក់ចំណូលជាង ៨ លានដុល្លារ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

Jun Ji Hyun
Jun Ji Hyun
Jun Ji Hyun
Jun Ji Hyun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]