ចិន៖ រូបភាពដែលត្រូវបានចែករំលែកដោយអ្នកនិយមលេងអ៉ីនធឺណែតនៅលើបណ្តាញសង្គម អំពីស្ថានភាពសុខភាពរបស់តារាសម្តែងប្រុសដ៏សង្ហា Luo Yunxi បានក្លាយជា រូបភាពមួយ ធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើលខ្លាំង នៃរូបរាងថ្មីរបស់តារាប្រុសរូបនេះ។

តួយ៉ាង តារាសម្តែងរូបនេះបានធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំង ទៅនឹងនឹងរាងកាយស្គមស្គាំងខ្លាំង របស់លោក អមជាមួយនឹង រទេះរុញ គួបផ្សំទឹកមុខស្លេកស្លាំង ដែលបានធ្វើឲ្យ មនុស្សជាច្រើនមិនអាចទទួលបាន ថារូបលោកបែរសម្រស់ ធ្លាក់ខ្លួនទៅជាបែបនេះសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ នៅលើបណ្តាញសង្គមអ្នកនិយមលេងអ៉ីនធឺណែតជាច្រើន បានចាប់អារម្មណ៍ ដោយចង្អុលបង្ហាញថាជើងស្តាំរបស់តារាប្រុសវ័យ ៣៣ឆ្នាំរូបនេះមានរុំបង់ ដោយបង្កើនការសង្ស័យថា តារាសម្តែងរូបនេះប្រហែលបានរងរបួស ហេតុដូច្នេះលោកត្រូវអង្គុយលើរទេះរុញ មើលទៅកាន់តែពិបាកភ្នែកថែមមួយកម្រិតទៀត។

ទោះយ៉ាងណា រូបភាពរបស់ Luo Yunxi ធ្វើឱ្យគ្រប់គ្នាព្រួយបារម្ភ។ មនុស្សជាច្រើនគិតថាដោយសារតែ លោកស្គមបាក់កម្លាំងបែបនេះ មើលទៅដូចជាបុរសចំណាស់អាយុ ៨០ ឆ្នាំ អ្នកគាំទ្រជាច្រើនមានអារម្មណ៍ក្រៀមក្រំនៅពេលដែលឃើញអាយដលពួកគក្លាយជាបែបនេះ សង្ឃឹមថារូបលោកប្រែរូបរាងមកដូចដើមវិញចុះ៕

ប្រភព៖ https://kenh14.vn/

សូមទស្សនារូបភាពខាងក្រោម៖

Luo Yunxi 
Luo Yunxi 
Luo Yunxi ធ្លាក់ខ្លួនស្គមខ្លាំង
Luo Yunxi ធ្លាក់ខ្លួនស្គមខ្លាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]