ចិន៖ ថ្មីៗនេះ តាមរយៈ​ប្រភពព័ត៌មានដ៏ល្បីមួយ បានរាយការណ៍ឲ្យដឹងថា តារាស្រី Angelababy បានទទួលការអញ្ជើញឱ្យចូលរួមកម្មវិធីហ្គេមដ៏ធំមួយ នៅទីក្រុងសៀងហៃ ដែលនៅក្នុងនោះដែរ តារាស្រីរូបនេះក៏បានបង្ហាញសម្រស់ដ៏ភ្ញាក់ផ្អើល ជាមួយនឹងរូបថតពីខាងក្រោយឆាកដ៏គួរឲ្យចាប់អារម្មណ៍។

នៅក្នុងរូបភាពទាំងនោះ Angelababy បានធ្វើការតុបតែងខ្លួនយ៉ាងស្រស់សោភាទាំងមុខមាត់និងម៉ូតសក់ នៅក្នុងឈុតសម្លៀកបំពាក់ពណ៌ខ្មៅដ៏ទាន់សម័យ និងមានភាពលេចធ្លោយ៉ាងខ្លាំង ដែលជាឈុតបែបរឹបរាងតឹងណែន បង្ហាញឲ្យឃើញពីរូបរាងកាយតូចច្រឡឹងយ៉ាងល្អឥតខ្ចោះ ថែមទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ជាមួយនឹងការបង្ហាញខ្លួនរបស់ Angelababy លើកនេះ រូបនាងនៅតែបង្ហាញភាពល្អបំផុតជាមួយនឹងរូបសម្រស់ដ៏មានមន្តស្នេហ៍ ដែលកំពុងតែធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណេតជាច្រើនកាន់តែរំជួលចិត្ត ស្ទើរតែភ្លេចទៅហើយថា នាងមានស្វាមីនិងកូនមួយរួចទៅហើយ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]