ចិន៖ អស់រយៈពេលជាងមួយសប្តាហ៍ទៅហើយ ដែលតារាស្រីល្បីឈ្មោះ Zhao Wei កំពុងតែជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវ ព្រមទាំងត្រូវបានដកហូតស្នាដៃ​ និងពានរង្វាន់ជាច្រើន ផងដែរ។ ជាពិសេសនោះដែរ ខណៈពេលដែលនាងកំពុងតែប្រឈមមុខនឹងបញ្ហាទាំងនេះ ក៏ត្រូវបានកត់សម្គាល់ឃើញថា មិត្តភក្តិដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធរបស់តារាស្រីរូបនេះ ហាក់មានចេតនាកាត់ផ្តាច់ទំនាក់ទំនង ដោយលុបនិងលាក់ការបង្ហោះ ព្រមទាំងមិនហ៊ានបើកបង្ហាញយ៉ាងច្បាស់ៗនៅលើបណ្តាញសង្គម។

ប៉ុន្តែទោះយ៉ាងណាក៏ដោយ នៅក្នុងការវិវត្តន៍ដ៏ធំមួយទៀត ដោយយោងតាមសារព័ត៌មាន China Times ក៏បានចេញផ្សាយអត្ថបទមួយ ដែលបង្ហាញថា នៅមានតួអង្គម្នាក់ទៀត ដែលបានចេញមុខ មកគាំទ្រ និងជួយតារាស្រី Zhao Wei នៅក្នុងកំឡុងពេលដ៏លំបាកមួយនេះ ដែលម្នាក់នោះគឺជា តារាស្រី Faye Wong ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ តាមរយៈអត្ថបទនេះ ក៏បានបង្ហាញបន្ថែមថា Faye Wong និង​ Zhao Wei គឺជាមិត្តជិតដិតនឹងគ្នា ជាង ២០ ឆ្នាំហើយ ដោយបានសហការ និងជួយគ្នា នៅក្នុងគម្រោងផ្សេងៗជាច្រើន។ យ៉ាងណាមិញ មនុស្សជាច្រើននៅតែឆ្ងល់ និងចង់ដឹងថាតើឧក្រិដ្ឋកម្មអ្វី ដែលបានធ្វើឲ្យ តារាស្រី Zhao Wei ត្រូវបានធ្វើពហិការដោយប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មានធំៗដល់កំរិតនេះ ខណៈដែលមានមតិច្រើនរាប់មិនអស់ បានសម្តែងថា នឹងទន្ទឹងរង់ចាំ ការបកស្រាយជាផ្លូវការមួយដែលពន្យល់ពីរឿងរ៉ាវរបស់ តារាស្រីរូបនេះ ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Zhao Wei 
Zhao Wei 
Zhao Wei 
Faye Wong
​ Faye Wong
Zhao Wei និង​ Faye Wong
Zhao Wei និង​ Faye Wong

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]