រាជធានីភ្នំពេញ៖ ពុកម៉ែបងប្អូនប្រាកដជាស្គាល់ និង នៅចាំបាន តារាសម្តែងស្រីស្រស់សោភា កែវ ពេជ្រពិសី ដែលបានភ្ជាប់ពាក្យជាមួយបុរសអនិកជនខ្មែរកាណាដា ពេលនេះ អ្នកនាងមានផ្ទៃពោះចូល៨ខែជាងហើយ។ នេះជាការសម្រាលកូនលើកដំបូងរបស់នាង ហើយនេះក៏ជាដំណឹងដ៏រីករាយសម្រាប់គ្រួសារទាំងសងខាងផងដែរ។
តាមប្រភពមួយត្រូវបានគេទម្លាយអោយដឹងថា ដំបូងឡើយ អ្នកនាង កែវ ពេជ្រពិសី បានរៀបគម្រោងរៀបការតាំងពីអំឡុងខែឧសភា ឆ្នាំ២០២០មកម្ល៉េះ។ ប៉ុន្តែត្រូវផ្អាកទៅវិញ ដោយសារតែបញ្ហានៃជំងឺកូវីដ១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំពោះគម្រោងរៀបអាពាហ៍ពិពាហ៍នោះ បានរំសាយ ហើយ អ្នកនាង កែវ ពេជ្រពិសី ក៏ខាតប្រាក់កក់មិនតិចផងទេ ក្នុងការចាត់ចែង។ ទោះបីជាយ៉ាង អ្នកនាង កែវ ពេជ្រពិសី នឹងរៀបចំធ្វើពិធីរៀបការអោយបាននៅពេលកូនធំធាត់ ដើម្បីរឹតចំណងដៃស្នេហា។
អ្វីដែលសំខាន់នោះ កែវ ពេជ្រពិសី ដែលសម្រេចចិត្តយកកូននេះ ព្រោះនាងយល់ថា ខ្លួនវ័យកាន់តែចាស់ទុំហើយ ។ ចំណែកការភ្ជាប់ពាក្យរបស់ក៏រួចរាល់ តាមច្បាប់ប្រពៃណីខ្មែរ ហើយក៏មានសាច់ញាតិសងខាង និងមហាជនបានដឹងលឺហើយដែរ ប្រសើរជាងមានកូន ហើយមិនមានអ្នកណាដឹងនោះ។
ដោយឡែក ក្នុងកំឡុងពពោះពេលនេះ តារាសម្តែងស្រី កែវ ពេជ្រពិសី កំពុងមើលថែខ្លួន ព្រោះជាដំណក់ឈាមដែលរំលេចចេញពីស្នេហាពិតប្រាកដ។ តារាសម្តែងស្រីរូបនេះ កាន់តែមានក្តីសុខលែងឯកា ក្រោយពេលជួបស្នេហាលើកទី២ ប៉ះចំមនុស្សដែលស្រឡាញ់យើង និងយល់ចិត្តគ្រប់យ៉ាង។
សូមរំលឹកផងដែរថា អ្នកនាង កែវ ពេជ្រពិសី បានភ្ជាប់ពាក្យជាមួយអាណិកជនខ្មែរមកពីកាណាដា ឈ្មោះ លោក ពៅ សម្បត្តិ បានជិត១ឆ្នាំកន្លះ ហើយពេលនេះ នាងទទួលបានកាដូពិសេសក្នុងជីវិតដែលពុំអាចកាត់ថ្លៃបាននោះ គឺកូនប្រុសដែល នាងគ្រោងនឹងសម្រាលនៅចុងខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះហើយ។
ក្នុងកំឡុងពេលមានផ្ទៃពោះនេះ ពេជ្រពិសី បានបញ្ជាក់ឱ្យដឹងថា នាងធ្លាប់បានទៅពិនិត្យសុខភាពជាញឹកញាប់នៅមន្ទីពេទ្យមួយដែលមានគុណភាពមិនចាញ់ពេទ្យថៃទេ ហើយនាងមិនបារម្ភការឆ្លងទន្លេកូនទី១នេះដែរ បើទោះបីជាត្រូវសម្រាលដោយវះកាត់ក្ដី៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]