បរទេស៖ កាលពីថ្មីៗនេះ នៅក្នុងកម្មវិធីមហោស្រពភាពយន្ត ទីក្រុង Venice ឆ្នាំ ២០២១ តារាសម្ដែងស្រី Kristen Stewart ដែលជាតួឯកស្រីក្នុងរឿង «Twilight» បានក្លាយជាភាពលេចធ្លោមួយ ដោយសារតែកិត្តិនាម និងរូបសម្រស់របស់តារាស្រីរូបនេះ បានទាក់ទាញការចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើន បន្ទាប់ពីអស់រយៈជាយូរហើយដែលបានបង្ហាញខ្លួនសាជាថ្មីម្ដងទៀត។
មិនត្រឹមតែប៉ុណ្ណោះ នៅថ្ងៃទី ៣ ខែកញ្ញាកន្លងទៅនេះវិញ តារាសម្តែងស្រីវ័យ ៣១ ឆ្នាំរូបនេះ ក៏បានចូលរួមនៅកម្មវិធីផ្សព្វផ្សាយខ្សែភាពយន្តថ្មីមួយ ដែលបង្កឲ្យមានភាពភ្ញាក់ផ្អើលនៅលើកម្រាលព្រំក្រហម ដោយសារតែរូបរាង និងសម្រស់ដ៏ល្អឥតខ្ចោះរបស់នាង ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស នៅក្នុងនោះ តារាស្រី Kristen Stewart បានតែងខ្លួនក្នុងឈុតពណ៌ខ្មៅយ៉ាងទាន់សម័យ បង្អួតជើងវែងដ៏ស្រស់ស្អាត ព្រមជាមួយនឹងសក់ពណ៌ទង់ដែង ដែលធ្វើឲ្យសម្រស់របស់នាងកាន់តែមានភាពទាក់ទាញ និងទទួលបានការសរសើរពី សំណាក់អ្នកគាំទ្រជាច្រើន បើទោះបីជា កម្រងរូបភាពដែលថតបាន មិនត្រូវបានកែសម្រួលជាញឹកញាប់ក៏ដោយ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]