បរទេស៖ បច្ចុប្បន្ននេះ ជនជាតិអាស៊ី ត្រូវបានគេឲ្យតម្លៃកាន់តែខ្លាំងដូចដែលបានឃើញដោយ Marvel បានបញ្ចេញរឿង «Shang-Chi និង Legend of the Ten Rings» ដែលនេះ គឺជាខ្សែភាពយន្តខ្នាតធំរបស់អាមេរិក ដែលនិយាយអំពីតួអង្គវីរបុរស ដែលមានប្រភពពីអាស៊ី។

លើសពីនេះ ខ្សែភាពយន្តនេះសម្តែងដោយតារាសម្តែង Simu Liu ដែលជាតារា កូនកាត់កាណាដា មានឈាមជ័រជនជាតិចិន ដែលខ្សែភាពយន្តនេះគឺជាការរួមបញ្ចូលគ្នានៃសិល្បៈក្បាច់គុនបុរាណចិន និងបច្ចេកវិទ្យាការថតបែបហូលីវូដទំនើប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ អ្វីដែលចាប់អារម្មណ៍នោះ នៅលើបណ្តាញសង្គម កំពុងតែទទួលការចែករំលែក នៅលើការបង្ហោះ ពីប្រភពគណនីមួយដែលត្រូវបានគេស្គាល់ថា ជាអ្នកគុណនិយមក្បាច់គុន ល្បុកតោ មានឈ្មោះថា Dy Sao បានចែករំលែកដំណឹងមួយគួរឲ្យភ្ញាក់ផ្អើល។

ទន្ទឹមនឹងនេះ បើយោងតាមការបង្ហោះនោះ រូបលោក ត្រូវបានខាងក្រុមការងារ ក្នុងខ្សែភាគយន្តមួយនេះ ជ្រើសរើសជាពិសេស មួយក្នុងចំណោម ៣នាក់ ដែលជាអ្នកបង្ហាត់បង្រៀនក្បាច់គុន ដ៏តួអង្គសំខាន់ ក្នុងរឿង «Shang-Chi» នេះ ត្រូវបានគេស្គាល់ថាតារាសម្តែង Simu Liu  ដែលលោកបានលើកឡើងនិយាយថា៖

Dy Sao

កំពូលខ្សែភាគយន្ដដែលចំណងជើងថា «Shang-Chi និង the Legend of the Ten Rings» កំពុងតែបញ្ចាំងតាមបណ្តាលរោងភាគយន្តនានា នៅលើសកលលោក ត្រូវបានទទួលការគាំទ្រជាខ្លាំង ដែលបានបង្ហាញពីការទទួលស្គាល់ ជនជាតិអាមេរិកដើមកំណើតអាស៊ី បូករួមក្បាច់គុន ល្អគ្មានពីរ ត្រូវបានទទួលការស្ងើងសរសើរ គ្រប់មជ្ឈដ្ឋានដូច្នេះដែរ៕

ប្រភព៖ Dy Sao

សូមទស្សនារូបភាពខាងក្រោម៖

Dy Sao
Dy Sao
Dy Sao
រូបដែលលោកបានបង្ហោះ​ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]