ចិន៖ កំពូលតារាស្រីជនជាតិចិន Yang Mi ដែលជាអ្នកម៉ាក់វ័យ ៣៤ឆ្នាំ កាន់តែមានប្រជាប្រិយភាពកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ បើទោះបីជានាងមានរឿងអាស្រូវខ្លះរឿងល្អក៏ភាពល្បីល្បាញរបស់នាងមិនធ្លាក់នោះដែរ។ Yang Mi ទាក់ទាញចំណាប់អារម្មណ៍មហាជនជាខ្លាំងមិនថានាងធ្វើអ្វីនោះទេ នាងតែងតែត្រូវគេតាមដានជានិច្ច។   

ជាងនេះទៅទៀត បន្ទាប់ពីធ្វើការលែងលះជាមួយលោក Hawick Lau មក ម៉ាក់ៗរូបនេះ  ត្រលប់មកជានារីនៅលីវ ដ៏ភ្លឺចែងចាំងបំផុតនៅក្នុង Cbiz រាល់សកម្មភាពរបស់ Yang Mi តែងតែត្រូវបានមហាជនតាមដានដោយយកចិត្តទុកដាក់បំផុត។ បន្ទាប់ពីការបែកបាក់គ្នា ប្រហែលជាមិនចម្លែកទេចំពោះរូបភាពស្រើបស្រាលរបស់តារាស្រីរូបនេះ ដូចជាការលែងស្ទាយ៍ម៉ូដសក់ថ្មី ឬជាទូទៅស្លៀកពាក់បែបហាយសូទាក់ទាញនិងមានភាពស្វាហាប់ជាងមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនាមជាបុគ្គលសាធារណៈ ការស្ថិតនៅចំកណ្តាលនៃមតិសាធារណៈជាការពិត Yang Mi ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ រាល់ពេលដែលនាងបង្ហាញខ្លួនម្ដងៗ។ ប៉ុន្តែក្នុងនោះគេសង្គេតឃើញ នូវភាពខុសគ្នា រវាងសម្មភាពខណៈពេលដែលមុនចែកផ្លូវស្នហានិងក្រោយពេលក្លាយជានារីនៅលីវ ច្បាស់ណាស់ថាដំណាក់កាលនីមួយៗ ច្បាស់ណាស់ថា Yang Mi មានការផ្លាស់ប្តូរជាខ្លាំ នឹងមានលក្ខណៈផ្ទាល់ខ្លួនទៀតផង៕

ចង់ដឹងថាតាំងពីពេលក្លាយជាអ្នកមេម៉ាយ រហូតដល់បច្ចុប្បន្ន Yang Mi មានការផ្លាស់ប្តូរស្ទាយ៍យ៉ាងណាខ្លះ?

សូមទស្សនារូបភាពខាងក្រោម៖

Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]