រាជធានីភ្នំពេញ៖ នាពេលថ្មីៗនេះ ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងពីសំណាក់ទស្សនិកជន ជាពិសេសមហាជនដែលស្គាល់ តារាសម្តែងជើងចាស់ អ្នកស្រី គង់ ប៊ុនស៊ុន ហៅ ម៉ែ ប៊ុនស៊ុន ក្រោយពេលទទួលដឹណឹងថា រូបគាត់កំពុងជួបទុក្ខលំបាកដោយសារតែជីវភាពខ្វះខាត ហើយឥឡូវធ្លាក់ខ្លួនទូលនំលក់តាមផ្លូវ និងថែមទាំងមានជំងឺប្រចាំកាយថែមទៀតផង។

ក្នុងនោះ តារា​សម្តែង​ ម៉ែ ប៊ុន​សុន គឺជា​អ្នកសិល្បៈ​មួយ​រូប​ ពេលនេះ​ រូបគាត់​កំពុងតែ​ជួប​ការខ្វះខាត​ជាខ្លាំង​។ ​គាត់​ស្រលាញ់​សិល្បៈ​ណាស់​ពេល​មាន​ការងារ​សិល្បៈ​គេ​ហៅ​ថត​ក៏​ទៅ​ថត អត់​មានការ​ងារ​ថត​គាត់​ក៏​លក់​នំ​។​ នេះបើតាមការបញ្ជាក់របស់ សាយ សៀរ៉ា នាពេលកន្លងមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកបានឱ្យដឹងទៀតថា ជាង​១០​ឆ្នាំ​ហើយ​ តែ​២​ឆ្នាំនេះ​គាត់​អត់​មានការ​ងារ​ធ្វើ​ទេ​ ហើយ​លក់​នំ​ក៏​មិន​ដាច់​ទៀត ដោយសារតែ​កូ​វីដ​-១៩​ នំ​គាត់​យក​ពី​គេ​១​ថង់​២០០០​រៀល​ លក់​៣០០០​រៀល​តែ​លក់​មិន​ដាច់​ទេ​។​

លោក សាយ សៀ​រ៉ា បញ្ជាក់ថា ​រាល់ថ្ងៃ​គាត់​មាន​ជំងឺ​ឈឺ​ទៀត​ដោយឈឺ​ក្រពះ​ ពោះវៀន ​ត្រូវ​ទិញ​ថ្នាំ​ហូប​រាល់​ខែ​ គាត់​លក់​នំ​នៅ​ខាងត្បូង​វត្ត​សន្សំ​កុសល​។

ជាមួយគ្នានេះ លោក សាយ សៀរ៉ា ក៏បានអំពាវនាវដល់បងប្អូនដែលអាណិតស្រលាញ់គាត់ ក៏ដូចជាសប្បុរជន មេត្តាជួយគាត់ជាថវិកា តិចក្តីច្រើនក្តី ទៅតាមសទ្ធា។ ដូច្នេះ​ ​ដើម្បី​ឱ្យគាត់​បាន​ទិញ​ថ្នាំ​ទិញ​អង្ករ​ទិញ​របស់​ហូប​បងប្អូន​អាចជួយ​តាម​ខ្ញុំ​ ឬ​ទៅ​ជួប​គាត់​នៅផ្ទះ​ក៏បាន​៕

តារា​សម្តែង​ ម៉ែ ប៊ុន​សុន ជាមួយលោក សាយ សៀរ៉ា 
តារា​សម្តែង​ ម៉ែ ប៊ុន​សុន ជាមួយលោក ទេព រិនដារ៉ូ 
តារា​សម្តែង​ ម៉ែ ប៊ុន​សុន 
តារា​សម្តែង​ ម៉ែ ប៊ុន​សុន 
តារា​សម្តែង​ ម៉ែ ប៊ុន​សុន  
តារា​សម្តែង​ ម៉ែ ប៊ុន​សុន
តារា​សម្តែង​ ម៉ែ ប៊ុន​សុន 
តារា​សម្តែង​ ម៉ែ ប៊ុន​សុន 
តារា​សម្តែង​ ម៉ែ ប៊ុន​សុន នៅកណ្តាល រាប់ស្តាំមកឆ្វេង 
តារា​សម្តែង​ ម៉ែ ប៊ុន​សុន 
តារា​សម្តែង​ ម៉ែ ប៊ុន​សុន លក់នំនៅតាមផ្លូវ 
លោក សាយ សៀរ៉ា និង
សាររបស់លោក សាយ សៀរ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]