ព្រះសីហនុ ៖ ពិតមែនហើយ ក្រោយពេល បានភ្ជាប់ពាក្យដឹងឮពីចាស់ទុំសងខាង មិនទាន់បាន១ខែស្រួលបួលផង តារាចម្រៀង វីរៈ និច បានទម្លាយសកម្មភាពបណ្តើរ ក្នុងការថតរូប Pre-Wedding លើបណ្តាញសង្គម ជាបន្តៗធ្វើឲ្យ មហាជន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង។

ជាមួយគ្នានេះ គ្រាន់តែដឹងថា តារាចម្រៀងរូបនេះ និងគូដណ្តឹង បានទៅលេងនៅក្រុងព្រះសីហនុ ដែលដំបូង គិតថា ទំនងគ្រាន់តែជា ដំណើរកំសាន្តរបស់គូស្នេហ៍ថ្មីថ្មោងប៉ុណ្ណោះ ចុងក្រោយទើបដឹងថា មិនមែនជាដំណើរកម្សាន្តធម្មតាឡើយ ដោយអ្នកទាំងពីរ បានទៅថតរូបPre-Wedding នៅទីនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ រូបថតប៉ុន្មានសន្លឹក របស់តារាចម្រៀង វីរៈ និច និងអនាគតស្វាមី ត្រូវបានបង្ហោះចេញពី ជាងថត លើទំព័រហ្វេសប៊ុក Image Hunter Photography ដែលមើលទៅ ធ្វើឲ្យបណ្តាមនុស្សស្ងើចជាខ្លាំង ដោយរូបថតមួយសន្លឹកទៅមួយសន្លឹក សុទ្ធតែ ស្រស់ស្អាត ប្រៀបដូច ទេពអប្សរក្នុងរឿងនិទាន ជាពិសេសគឺ ត្រង់ផ្ទៃខៀវស្រងាត់របស់ទឹកសមុទ្រនេះ ក៏កាន់តែធ្វើឲ្យ អ្នកទាំងពីរ លេចធ្លោខ្លាំងជាងមុន មើលទៅសមគ្នាណាស់៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាចម្រៀង វីរៈ និច និងអនាគតស្វាមី   
  តារាចម្រៀង វីរៈ និច
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]