សារធាតុProbiotics មិនត្រឹមតែផ្ដល់គុណប្រយោជន៍ដ៏អស្ចារ្យដល់ក្រពះពោះវៀនប៉ុណ្ណោះទេ វាក៏មានប្រសិទ្ធភាពក្នុងការព្យាបាលមុនផ្សិតផងដែរ។ ពិតណាស់ ស្បែកស្រស់ស្អាត គ្មានមុន គឺជាបំណងប្រាថ្នារបស់ស្រីៗគ្រប់រូប ប៉ុន្តែបញ្ហាស្បែកផ្សេងៗដូចជាមុនផ្សិត អាចបន្សល់ស្លាកស្នាមដល់ស្បែក ព្រមទាំងធ្វើឲ្យផ្ទៃមុខស្រអាប់មិនស្រស់ថ្លា។
ជាទូទៅ មុនផ្សិតកកើតពីការលូតលាស់នៃមេរោគផ្សិតនៅក្នុងគល់រោម និងលេចឡើងជាមុនតូចៗ ធ្វើឲ្យរមាស់ និងបង្កទៅជាមុនក្បាលស ក៏ដូចជារលាកស្បែក។ យ៉ាងណាមិញ ស្រីៗយើងអាចដោះស្រាយបញ្ហាមុនផ្សិត និងបញ្ហាស្បែកផ្សេងៗទៀត ដោយប្រើប្រាស់សារធាតុ Probiotics។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសារធាតុProbioticsអាចបង្ការមុនផ្សិតដោយរបៀបណា?
១. បន្ថយការរលាក
ការរលាកជាមូលហេតុចម្បងមួយ ដែលបណ្ដាលឲ្យកើតមុនផ្សិត ឬបាក់តេរីដែលបង្កឲ្យកើតមុន និងជំរុញឲ្យមានការរលាកស្បែកកាន់តែធ្ងន់ធ្ងរ។ សារធាតុProbiotics អាចជួយកាត់បន្ថយការរលាកបានយ៉ាងស័ក្ដិសិទ្ធិ។ នៅពេលដែលយើងញ៉ាំអាហារ ឬថ្នាំបំប៉នដែលមានសារធាតុProbiotics វាអាចកម្ចាត់បាក់តេរីអាក្រក់ ឬប្រឆាំងនឹងអតិសុខុមប្រាណដ៏គ្រោះថ្នាក់ និងការពារការរលាកស្បែក ដែលនាំឲ្យកើតមុន។
២. ពង្រឹងសុខភាពពោះវៀន
នៅពេលដែលយើងជួបបញ្ហាក្រពះពោះវៀន វាអាចជះឥទ្ធិពលយ៉ាងខ្លាំងលើសុខភាពទូទៅ ជាពិសេស វាអាចបង្កឲ្យមានបញ្ហាស្បែកផ្សេងៗដូចជាមុន ការរលាក និងត្រអកជាដើម។ នៅពេលដែលយើងញ៉ាំពពួកអាហារដែលមានសារធាតុ Probiotics វាអាចជួយកាត់បន្ថយបញ្ហាក្រពះពោះវៀន ក៏ដូចជាបង្ការការកើតមុនផ្សេងៗនៅលើផ្ទៃមុខ។
៣. រារាំងការលូតលាស់នៃបាក់តេរីបង្កឲ្យកើតមុន
យោងតាមការស្រាវជ្រាវបានបង្ហាញថា សារធាតុ Probioticsក៏អាចការពារការផលិតបាក់តេរីមិនល្អដូចជាបាក់តេរីមុនpropionibacterium តាមរយៈការផលិតប្រូតេអ៊ីនប្រឆាំងនឹងបាក់តេរីទាំងនោះ។
៤. គ្រប់គ្រងស្រ្តេស
ជាមួយគ្នានេះដែរ ស្រ្តេសក៏ជាមូលហេតុមួយដែលនាំឲ្យកើតមុន ដោយសារតែសុខភាពផ្លូវចិត្ត ពោះវៀន និងស្បែកមានទំនាក់ទំនងនឹងគ្នា។ ទោះជាយ៉ាងនេះក្ដី សារធាតុ Probioticsដែលមានអតិសុខុមប្រាណ អាចជួយឲ្យសុខភាពផ្លូវចិត្តប្រសើរឡើង ជាហេតុកាត់បន្ថយហានិភ័យនៃការកើតមុនផ្សេងៗ។
ការប្រើប្រាស់ សារធាតុ Probiotics សម្រាប់ព្យាបាលមុន
១. អាហារមានសារធាតុ Probiotics
ពពួកអាហារដែលឡើងមេ ដូចជាទឹកដោះគោជូរ និងឈីស គឺជាប្រភពនៃសារធាតុ Probiotics យ៉ាងអស្ចារ្យ។ ដូច្នេះហើយ ស្រីៗយើងគប្បីញ៉ាំអាហារទាំងនេះជាប្រចាំ ដើម្បីព្យាបាលមុនផ្សិត។
២. អាហារបំប៉ន
ទន្ទឹមនឹងនេះដែរ អាហារបំប៉នដែលមានសារធាតុ Probiotics អាចជួយព្យាបាលស្បែកពីការកើតមុន។ ចូរជ្រើសរើសអាហារបំប៉នដែលមានសារធាតុlactobacillus acidophilus និងlactobacillus bifidobacterium ។
៣. ប្រភេទថ្នាំលាប
ការលាបប្រភេទថ្នាំដែលមានសារធាតុ Probiotics នៅលើស្បែក អាចជួយកម្ចាត់អតិសុខុមប្រាណនៅលើស្បែកបាន។ សារធាតុ Probiotics អាចបង្កើតជារបាំងការពារស្បែកពីពពួកបាក់តេរីមិនល្អ ផ្សិត ព្រមទាំងជាតិពុល។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]