ចិន៖ រឿងរ៉ាវកំពុងក្តៅបំផុតដែលកំពុងធ្វើឱ្យអ្នកលេងនិយមបណ្តាញសង្គមចិន រំជើបរំជួលជាមួយអ្នកគាំទ្ររាប់លាននាក់នៅពេលនេះគឺជាការប្រកាសពី Weibo សម្រេចចិត្តបិទគណនីអ្នកគាំទ្រចំនួន ២១ របស់តារាកូរ៉េ K-pop

យ៉ាងណាមិញ នេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រដែលបណ្តាញសង្គមយក្សរបស់ប្រទេសមួយនេះ បានធ្វើការដាក់ចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគ្រប់គ្រងសកម្មភាពរបស់អ្នកគាំទ្រក្នុងការគាំទ្រតារា ក្នុងសកម្មភាពផ្សេងៗ ដោយជាកម្រិតបែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងខ្លឹមសារនៃការបង្ហោះដែលបានចែករំលែកនៅម៉ោង ១០ យប់ថ្ងៃទី ៥ ខែកញ្ញា Weibo បាននិយាយថាខ្លួនកំពុងអនុវត្តការគ្រប់គ្រងនិងធ្វើការប្រកាសដើម្បីលើកកម្ពស់ ឱ្យបានត្រឹមត្រូវ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈដូច្នេះដែរ។

ជាមួយគ្នានេះដែរ តាមប្រភពដដែល បានបន្តទៀតថា ដូចដែលបានឆ្លុះបញ្ចាំងដោយអ្នកលេងអ៉ីនធឺណែត គណនីអ្នកគាំទ្រមួយចំនួនបានផ្សព្វផ្សាយ មាតិកាតារានិយមដោយមិនសមហេតុផលនៅលើ Weibo ដែលនាំឱ្យមានកំហុសធ្ងន់ធ្ងរជាច្រើន ដែលកើតឡើងគ្រាកន្លងមក។

ជាលទ្ធផល ដើម្បីដោះស្រាយបញ្ហានេះ Weibo បានដាក់គណនីចំនួន ២១ ដែលជាគណនីអ្នកគាំទ្រធំ ៗ របស់តារា K-pop បិទក្នុងរយៈពេល ៣០ ថ្ងៃ លុបការផ្សាយដែលមិនមានច្បាប់កំណត់ ចាប់ពីផ្សាយដំណឹងនេះតទៅ៕

ប្រភព៖ https://kenh14.vn/

សូមទស្សនារូបភាពខាងក្រោម៖

គណនីដែលបានបិទ
គណនីដែលបានបិទ
គណនីដែលបានបិទ
ខ្លឹមសារដែលបាននិយាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]