ខេត្តកោះកុង: យោងតាមសេចក្តីប្រកាសព័ត៌មាន រដ្ឋបាលខេត្តកោះកុង សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ផ្អែកតាមរបាយការណ៍របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានបញ្ជាក់ឱ្យដឹងថា មានករណីស្លាប់ ស្ត្រីជនជាតិខ្មែរ ដែលមានផ្ទុកមេរោគកូវីដ-១៩ ចំនួន០១នាក់ ឈ្មោះ ហេង គឹបហួន អាយុ៦៥ឆ្នាំ មាន អាសយដ្ឋាននៅភូមិ០២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានទទួលមរណភាពនៅ ថ្ងៃអាទិត្យ ១៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១១:៤៧នាទី នៅគេហដ្ឋានរបស់សព។
យ៉ាងណាមិញ ផ្អែកតាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ អ្នកជំងឺខាងលើ បានបាត់បង់ជីវិតដោយសារជំងឺគាំងបេះដូង និងមានផ្ទុកមេរោគកូវីដ-១៩ (Cardiac arrest for patient with COVID-19)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមពុកម៉ែ បងប្អូន និងប្រជាពលរដ្ឋមេត្តាទទួលជ្រាបជាព័ត៌មាន និងបន្តបង្កើនការប្រុងប្រយ័ត្ន ដើម្បីកាត់ផ្តាច់ខ្សែចម្លងកូវីដ១៩៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]